នៅជប៉ុនករណីខ្លាឃ្មុំព្រៃវាយប្រហារប្រជាជនកើនឡើងខ្ពស់ក្នុងរយៈពេល ៥ ឆ្នាំមកកន្លងមកនេះ
បន្ទាប់ពីករណីខ្លាឃ្មុំព្រៃវាយប្រហារប្រជាជនរដ្ឋាភិបាលជប៉ុនបើកកិច្ចប្រជុំបន្ទាន់ នៅឆ្នាំនេះកម្រិតខ្លាឃ្មុំវាយប្រហារប្រជាជនកើនឡើងខ្ពស់ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។
រូបភាព NHK
បណ្តាញព័ត៌មាន NHK បានអោយដឹងចាប់ពីថ្ងៃទី ១ ខែកញ្ញារហូតដល់ថ្ងៃទី ២៣ ខែតុលាយ៉ាងហោចណាស់មានមនុស្សចំនួន ៦៣ នាក់រងរបួស ក្នុងចំណោមនោះមនុស្ស ២ នាក់ស្លាប់បន្ទាប់ពីត្រូវខ្លាឃ្មុំវាយប្រហារ។
មន្រ្តីក្រសួងពាក់ព័ន្ធ និងទីភ្នាក់ងារប៉ូលីសជាតិបានជួបប្រជុំគ្នាកាលពីថ្ងៃច័ន្ទដើម្បីពិភាក្សាអំពីវិធីដើម្បីដោះស្រាយបញ្ហាខ្លាឃ្មុំព្រៃចូលតំបន់ប្រជាជនរស់នៅ ហើយវាយប្រហារអ្នកស្រុក។
នៅក្នុងសន្និសីទអ្នកតំណាងបានអោយដឹងថាចន្លោះពីខែមេសារហូតដល់ខែកញ្ញាមានរបាយការណ៍ករណីជួបខ្លាឃ្មុំព្រៃវាយប្រហារមានចំនួន ១៣,៦៧០ ករណី។
អ្នកតំណាងក៏បានអោយដឹងផងដែរថានៅក្នុងជម្រកធម្មជាតិកំពុងខ្វះចំណីសម្រាប់ខ្លាឃ្មុំព្រៃ។
ក្រុមមន្រ្តីក៏បានយល់ស្របប្រាប់អោយអាជ្ញាធរមូលដ្ឋានចែករំលែកព័ត៌មានរបស់ខ្លាឃ្មុំព្រៃក៏ដូចជាពិភាក្សាអំពីវិធីចែករំលែកព័ត៌មានតាមក្រសួងនានា។
Japo Cambodia