រឿងគំនូរជីវចល Doraemon “Stand by me” ភាគ ២ នឹងចេញផ្សាយឆាប់ៗនេះ

បន្ទាប់ពីរឿង Doraemon “Stand by me” ទទួលបានជោគជ័យ។ ភាគ ២ នៃខ្សែភាពយន្តល្បីនឹងបន្តចាក់បញ្ចាំងនៅខែវិច្ឆិកាឆ្នាំនេះ។ ហើយក៏ដើម្បីអបអរគំរប់ខួបលើកទី ៥០ ស្នាដៃ Manga Doraemon ចេញផ្សាយនៅប្រទេស​ជប៉ុន។

រូបភាព https://www.toho.co.jp/movie/lineup/doraemon-3d-2.html

នៅក្នុងសាច់រឿងភាគ ២ និយាយពីពិធីអាពាហ៍ពិពាហ៍រវាង Nobita និង Shizuka ។ ថ្ងៃមួយ Nobita រកឃើញតុក្កតា​ចាស់មួយ ភ្លាមនោះក៏នឹកឃើញយាយហើយប្រាថ្នាចង់ជួបគាត់ម្តងទៀត។ ទោះបីជា Doraemon ជំទាស់យ៉ាងណាក៏ Nobita ប្រើម៉ាសុីនវិលត្រឡប់ទៅអតីតកាលដើម្បីជួបយាយ។ បន្ទាប់ពីមើលឃើញចៅប្រុសលោកយាយនិយាយ​ថា “យាយចង់ជួបចៅស្រី” ដូច្នេះពាក្យនេះក៏នាំយក Doraemon និង Nobita រួមដំណើរផ្សងព្រេងមួយ។

ពេល Nobita នាំយាយទៅអនាគតត្រូវនឹងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ Nobita និង Shizuka ទើបដឹងថាកូនកំលោះ Nobita គេចខ្លួន។ ចំណែក Jaian និង Suneo កំពុងភិតភ័យដើររក។ ដើម្បីបំពេញបំណងប្រាថ្នារបស់លោក​យាយ មិត្តភក្តិ គ្រួសារ និង Shizuka ជាទីស្រលាញ់ Nobita និង Doraemon ធ្វើដំណើរជាមួយគ្នា ហើយភ្ជាប់អនាគត អតីតកាលរហូតដល់បច្ចុប្បន្ន។ រឿងរ៉ាវរំភើបចិត្តនិយាយពីស្នេហា មិត្តភាពកំពុងរង់ចាំអ្នកមកទស្សនា។

Trailer ភាគ ២ ចេញផ្សាយហើយ។

តើ Anime Song “Niji” ដែលសម្តែងដោយ Suda Masaki លើកនេះអាចទទួលបានការចាប់អារម្មណ៍ខ្លាំងដូចជា “Himawari no Yakusoku” ដែរឬទេ?

តោះសូមរង់ចាំទស្សនាភាពយន្តដែលនឹងចាក់បញ្ចាំងនាពេលខាងមុខនេះ។

ចំណែកមិត្តអ្នកគាំទ្រដែលរស់នៅជប៉ុនអាចទស្សនាភាពយន្តនេះនៅរោងកុន Toho Cinemas ចាប់ពីថ្ងៃទី ២០ ខែ​វិច្ឆិកា។

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: