ឃាតករទៅសារភាពផ្ទាល់ថាខ្លួនសម្លាប់ និងកាត់សាកសពបងប្រុសជា ៧ បំណែក
ថ្មីៗនេះបុរសម្នាក់ដែលរស់នៅក្នុងទីក្រុងតូក្យូត្រូវប៉ូលីសចាប់ខ្លួនពីបទឃាតកម្ម បំបាត់ចោលសាកសពជនរងគ្រោះក្នុងផ្ទះល្វែងមួយនៅកណ្តាលទីក្រុងតូក្យូប្រទេសជប៉ុន។
រូបភាព https://www.japantimes.co.jp/
យោងតាមប្រភពព័ត៌មានក្នុងក្រុមស៊ើបអង្កេតបានរកឃើញថាសាកសពជនរងគ្រោះត្រូវគេកាត់ជា ៧ បំណែក។
ជនសង្ស័យឈ្មោះ Kazuo Sato បានសារភាពចំពោះការចោទប្រកាន់នេះបន្ទាប់ពីត្រូវចាប់ខ្លួនកាលពីថ្ងៃទី ២២ ខែតុលា។ ប៉ូលីសរកឃើញកន្លែងកើតហេតុនៅថ្ងៃទី ១៩ ខែតុលា សាកសពត្រូវគេលាក់ក្នុងទូសម្លៀកបំពាក់នៅផ្ទះល្វែងមួយក្នុងតំបន់ Kashiwazaki សង្កាត់ Niigata ។
ប៉ូលីសនៅទីក្រុងតូក្យូបានអោយដឹងថាលោក Sato ត្រូវគេសង្ស័យលាក់ និងបោះចោលសាកសពបុរសម្នាក់ក្នុងផ្ទះនៅតំបន់ Kashiwazaki ចន្លោះពីខែមីនាឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ១៩ ខែតុលានេះ។ តាំងពីខែមីនាឆ្នាំ ២០១៨ ក៏ជាពេលវេលាដែលលោក Sato ចាប់ផ្តើមជួលផ្ទះនៅ Kashiwazaki ផងដែរ។
តាមការធ្វើកោសល្យវិច័យសាកសពនៅក្នុងផ្ទះលោក Sato ជារបស់បុរសម្នាក់មានអាយុចន្លោះពី ៤០ ទៅ ៦០ ឆ្នាំ បុរសម្នាក់នោះស្លាប់យ៉ាងហោចណាស់កន្លះឆ្នាំតាំងពីពេលប្រទះឃើញសាកសព។ ប៉ូលីសនិយាយថាបុរសដែលរងគ្រោះជាជនម្នាក់ក្នុងចំណោមបងបងប្រុសពីរនាក់របស់ Sato ។
លោក Sato បានទៅដល់ស្ថានីយ៍ប៉ូលីសស្រុក Toshima ទីក្រុងតូក្យូដើម្បីសារភាពផ្ទាល់។
AD