ពាក្យជប៉ុនពីដើមដែលគេប្រើរហូតមកដល់សព្វថ្ងៃ (ភាគ ១)

ទោះបីជាប្រជាជនជប៉ុនប្រើភាសាជប៉ុន ប៉ុន្តែរហូតមកដល់សព្វថ្ងៃភាសាជប៉ុនឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនទើបវិវត្តន៍ដូចបច្ចុប្បន្ន។ ភាសាជប៉ុនពីដើម ពាក្យកម្ចី និងពាក្យដែលផ្លាស់ប្តូរឲ្យសមនឹងសម័យកាល។

ទោះជាយ៉ាងណា នៅមានពាក្យមួយចំនួនរក្សាទម្រង់ដើមពីសម័យបុរាណហៅថា Yamato (ពាក្យជប៉ុនបុរាណ) ។

មូលហេតុពាក្យទាំងនេះមិនបាត់បង់ទៅតាមពេលវេលាដោយសារតែវាមិនត្រឹមតែមានអត្ថន័យជ្រាលជ្រៅប៉ុណ្ណោះទេ សូម្បីតែសូរសម្លេងពេលអានក៏ពិរោះណាស់ដែរ។

តើអ្នកស្គាល់ពាក្យ Yamato ណាមួយដែរទេ?

心待ちにする (Kokoro mochi ni suru)

រូបភាព https://seiga.nicovideo.jp/seiga/im10391366

ប្រសិនបើបកប្រែឲ្យសាមញ្ញពាក្យនេះមានន័យថា “រង់ចាំ” ប៉ុន្តែអត្ថន័យដើមបង្ហាញពីអារម្មណ៍ទន្ទឹងរង់ចាំ អន្ទះ​សារ។ វា​មាន​​ន័យ​ថា​អារម្មណ៍រង់ចាំចេញដំណើរអស់ពីបេះដូង ប្រសិនបើនរណាម្នាក់ត្រូវគេរំពឹងរង់ចាំរហូតដល់ថ្នាក់នោះប្រាកដជារីករាយខ្លាំងណាស់។ ដូច្នេះត្រូវពិចារណាស្ថានភាពដែលអ្នកប្រើពាក្យនេះព្រោះបើប្រើច្រើន​នឹងធ្វើឲ្យអត្តន័យ​មិន​ពេញ​លេញ។

この上なく(Kono ue naku)

រូបភាព https://nihongonosensei.net/?p=13494

ស្តាប់មើលទៅហាក់ដូចជាធម្មតា ប៉ុន្តែអត្ថន័យពិតគឺថា “អ្វីមួយ” ឈានដល់កម្រិតល្អឥតខ្ចោះ។ អាចនឹងមានអ្វី​មួយ​ល្អ​តាម​ដែលអាចធ្វើទៅបានតែវាមិនអាចប្រសើរជាងនេះទេ។ ដូច្នេះអ្នកគួរតែពិចារណានៅពេលប្រើពាក្យនេះព្រោះអ្នកមិនចង់ឲ្យគេគិតថាខ្លួនងាយនឹងពេញចិត្តមែនទេ?

お手すきの時に (O tesuki no toki ni)

រូបភាព https://career-picks.com/business-yougo/otesukinosaini/

ពាក្យនេះប្រើសម្រាប់បង្ហាញការយកចិត្តទុកដាក់ចំពោះនរណាម្នាក់។ ក្នុងស្ថានភាពផ្ញើសំបុត្រវែងទៅកាន់មនុស្សដែលមមាញឹក ហេតុ​អ្វីមិនសាកល្បងបន្ថែមឃ្លានេះ? វាន័យថាអ្នកមានអារម្មណ៍មានកំហុសក្នុងការផ្ញើសំបុត្រវែង ប៉ុន្តែអ្នកសង្ឃឹមថាអ្នកទទួលនឹងអានសំបុត្រ ហើយបញ្ជាក់ថាមានពេល។ សូមកុំប្រើវាក្នុងសំបុត្របន្ទាន់ដែលចាំ​បាច់​ត្រូវ​ឆ្លើយ​ភ្លាមៗ។

胸を打つ (Mune wo utsu)

រូបភាព https://www.pakutaso.com/20140603170post-4256.html

មានន័យថារំភើបចិត្តចេញពីបេះដូង ពាក្យនេះប្រើសម្រាប់ពណ៌នាសម្លេងបេះដូងលោតញាប់ ដូច្នេះអាចប្រើបានពេលធ្វើសកម្មភាពច្រើនបណ្តាលឲ្យបេះដូងលោតលឿន។ ហើយក៏អាចប្រើបានចំពោះរឿងដែលធ្វើឲ្យអ្នកភ្ញាក់ផ្អើល។ ប្រសិនបើចង្វាក់​បេះ​ដូង​លោត​យឺត​ប្រើ​ឃ្លា 胸に染みる (mune ni shimiru) ល្អជាង។

涙に沈む (Namida ni shizumu)

រូបភាព https://woman.mynavi.jp/article/170222-104/

ពាក្យនេះពណ៌នាអំពីការឈឺចាប់យ៉ាងខ្លាំងធ្វើឲ្យទឹកភ្នែកស្រក់រហូតធ្វើឲ្យចិត្តធ្លាក់ក្នុងតំណកទឹកភ្នែក។ កន្សោម​ពាក្យ​នេះមានន័យណាស់ ប៉ុន្តែសូមកត់សម្គាល់ថាឃ្លានេះមិនប្រើសម្រាប់ពណ៌នាអារម្មណ៍ស្រក់ទឹកភ្នែកដោយសារសេចក្តីអំណរនោះទេ។

折り合う (Oriau)

រូបភាព https://www.excite.co.jp/news/article/Grapps_198424/

ពាក្យនេះតំណាងឲ្យ​ការសម្របសម្រួល កិច្ចសន្យាដែលត្រូវបានសម្រេច។ ដូចជាបត់ Origami ផ្នត់បត់ត្រូវសមគ្នាទើប​រូប​មើល​ទៅ​ស្អាត រវាងអ្នក និងភាគីត្រូវមានទស្សនៈឯកភាពគ្នាដើម្បីឈានដល់ការសម្របសម្រួល។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: