កូនស្រីរំភើបចិត្តយ៉ាងខ្លាំងពេលដឹងពីមូលហេតុ “ឪពុកពាក់អាវ​យឺត​ចាស់​រយៈ​ពេល ២០ ឆ្នាំ”

លោកឪពុកជនជាតិជប៉ុនដែលខុសគេម្នាក់ពោពេញដោយក្តីស្រលាញ់ស្មោះត្រង់ធ្វើអោយមនុស្សជាច្រើនរំភើបចិត្ត។

ជារឿយៗទំនាក់ទំនងរវាងឪពុកម្តាយ និងកូនតែងមានការខ្វែងគំនិតគ្នាដោយសារតែគម្លាតជំនាន់។ ដូចជារឿងរ៉ាវក្មេងស្រីជនជាតិជប៉ុនម្នាក់ដែលយើងលើកឡើងនៅក្នុងអត្ថបទនេះ។ ព្រោះតែការឈ្លោះប្រកែកគ្នាទើបទទួល​បានមេរៀន ត្រូវឈរនៅលើគោលជំហររបស់អ្នកដទៃទើបយោគយល់ និងអាធ្យាស្រ័យគ្នា។

អ្នកប្រើគណនី Twitter @ 922_riaru បានចែករំលែករឿងរ៉ាវឪពុករបស់នាងពាក់អាវយឺតខៀវ Polo ចាស់សាមញ្ញ។ ថ្វីត្បិតតែអាវរហែកចាស់យ៉ាងណាក៏គាត់មិនខ្វល់ពីក្រសែភ្នែកមនុស្សជុំវិញឡើយ។ ក្មេងស្រីមិនយល់ថាហេតុ​អ្វីឪពុកនាងមិនទិញអាវថ្មី?

https://twitter.com/922_riaru/status/897293632985718788?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E897293632985718788%7Ctwgr%5Eshare_3%2Ccontainerclick_0&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F118311.html

គ្រួសាររបស់នាងមានជីវភាពធូរធារ ដូច្នេះនៅពេលឪពុកនាងពាក់អាវរហែកធ្វើអោយមនុស្សន្នាគិតថាគាត់រិះ ទោះ​ដឹង​ថានោះជា​ចំណូល​ចិត្ត​ចម្លែកតែ @922_riaru នៅតែគោរពទម្លាប់របស់ឪពុក។ នៅក្នុងសារបង្ហោះដែល​បក​ប្រែពីភាសាជប៉ុន​ @ 922_riaru និយាយថាមានម្តងមើលឃើញអាល់ប៊ុមចាស់ក្នុងឥវ៉ាន់របស់ឪពុក នាងប្រទះ​ឃើញរូបថតទៅក្រេបទឹកឃ្មុំរបស់ឪពុកម្តាយ ហើយមើលឃើញរឿងមួយដែលធ្វើអោយនាងរំភើបចិត្តយ៉ាងខ្លាំង។

តាមពិតទៅឪពុកនាងមិនមែនសន្សំសំចៃរយៈពេលកន្លងមកទេ ប៉ុន្តែដោយសារតែអាវចាស់នោះជាប់ទាក់ទងនឹងក្តីស្រឡាញ់របស់ឪពុកម្តាយនាងរយៈពេល ២០ ឆ្នាំមកហើយ។ នេះជាវត្ថុអនុស្សាវរីយ៍នៃក្តីស្រឡាញ់របស់ពួកគាត់ទាំងពីរតាំងពីពេលស្គាល់គ្នារហូតដល់រៀបការ។ 

រូបភាព https://www.thesun.co.uk/

កាលពី ១៨ ឆ្នាំមុនម្ដាយនាងទទួលមរណភាពដោយសារជំងឺមហារីក។ ក្នុងចំណោមរូបថតកំឡុងពេលទៅក្រេបទឹកឃ្មុំ ម្តាយនាងពាក់អាវយឺតដែលរចនាម៉ូតស្រដៀងឪពុកនាង។

គណនី Twitter @922_riaru និយាយថា “ខ្ញុំតែងតែឆ្ងល់ថាហេតុអ្វីបានជាប៉ាពាក់អាវយឺតប៉ូឡូចាស់នោះ? ហេតុអ្វីប៉ាមិនទិញអាវថ្មី? ខ្ញុំមិនដឹងថាអាវនោះផ្ទុកនូវអនុស្សាវរីយ៍ពិសេសៗជាច្រើនបែបនេះទេ។ ខ្ញុំមិនបោះចោលអ្វីដែលសំខាន់ពាក់ព័ន្ធនឹងឪពុកម្តាយឬជីដូនជីតារបស់ខ្ញុំឡើយ” ។

រូបភាព https://www.thesun.co.uk/

ក្រោយរយៈពេល ២០ ឆ្នាំអាវយឺតប៉ូឡូចាស់រហែក ប៉ុន្តែឪពុកនាងនៅតែរក្សាទុកយ៉ាងប្រុងប្រយ័ត្ន។ ជាទូទៅគាត់ស្លៀក​វាសម្រាប់ឱកាសពិសេសឬដំណើរកម្សាន្តគ្រួសារ។

បន្ទាប់ពីបានដឹងរឿងពិតដែលគួរអោយរំភើបចិត្តរបស់ឪពុក @922_riaru បានចែករំលែករឿងរ៉ាវនេះនៅលើគណនី​ធ្វីតធឺរ ហើយក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងអុីនធឺណេតជាង ៨២,០០០ នាក់បញ្ចេញយោបល់ និងចំនួនអ្នកចូលចិត្ត ៣០៧ នាក់។

រឿងនេះប្រៀបបីដូចជាសារមួយដែលរំលឹកអ្នកទាំងអស់គ្នាកុំភ្លេចឱបមនុស្សជាទីស្រលាញ់រាល់ថ្ងៃ។ ហើយកុំត្អូញត្អែរឪពុកឬម្តាយរបស់ខ្លួនពេលពួកគាត់ពាក់អ្វីដែលធ្វើឱ្យអ្នកអាម៉ាស់។ ចំពោះអ្នកវាអាចជាអាវចាស់ ប៉ុន្តែសម្រាប់ពួកគាត់នោះជាអានុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: