មុខរបរ​កាល​ពី​សម័យ​មុន​របស់​ស្រ្តី​ជប៉ុន “តុប​តែង​ក្បាល​មនុស្ស​ស្លាប់”

យើងទាំងអស់គ្នាវាយតម្លៃកម្លាំងសាមូរ៉ៃតាមរយៈគូប្រកួត ហើយភារកិច្ចចម្បងរបស់សាមូរ៉ៃគឺប្រយុទ្ធ។ ដើម្បីទទួលបានការវាយតម្លៃសាម៉ូរៃត្រូវកម្ចាត់សត្រូវ ដូច្នេះ​ហើយ ទើប​រឿង​ដំណាល​កាត់​ក្បាល​សត្រូវ​ជា​ការ​បញ្ជាក់​អំ​ពី​សមិទ្ធិផល​របស់​ពួក​គេ។

រូបភាព https://intojapanwaraku.com/culture/122634/

អ្នកដែលមិនចូលចិត្តមើលខ្សែភាពយន្តបង្ហូរឈាមប្រាកដជាជ្រួញចិញ្ចើម ប៉ុន្តែនៅមានរឿង “គួរឱ្យចាប់អារម្មណ៍” មួយទៀត។ រឿងតុបតែងក្បាលខ្មោច ហើយស្រ្តីនៅក្នុងផ្ទះជាអ្នកតុបតែងក្បាលមនុស្សស្លាប់ទាំងនោះ។

ស្រ្តីទទួលបន្ទុកផាត់មុខមិនមែនជារឿងចម្លែកនោះទេ ហេតុ​អ្វីបានជាត្រូវតុបតែងក្បាលមនុស្សស្លាប់?

កាលពីសម័យនោះមិនទាន់មានម៉ាស៊ីនថតទេ ដូច្នេះដើម្បីបញ្ជាក់ថា ពួកគេបានសម្លាប់សត្រូវ សាមូរ៉ៃត្រូវយកក្បាល​​ទៅ​​ឲ្យ​មេទ័ព។ មូលហេតុ​ដែលគេតុបតែងក្បាលមនុស្សស្លាប់ដើម្បីលើកតម្លៃក្បាល ម្យ៉ាងវិញទៀត ក្បាលដែលត្រូវ​គេកាត់មើលទៅគួរ​ឲ្យ​ខ្លាច មិនដឹងថាជាមេទ័ព ឬគ្រាន់តែជាទាហានធម្មតានោះ​ទេ។ ការតុបតែងមុខជួយឲ្យ​ងាយ​​ស្រួល​កំណត់អត្តសញ្ញាណ។

ទោះបីជាមិនដឹងថាជាក្បាលរបស់នរណា ប៉ុន្តែពេលតុបតែងមុខមើលទៅដូចក្បាលមនុស្សមានឋានៈខ្ពស់ ដូច្នេះ​សាមូរ៉ៃ​ក៏ទទួលបានប្រាក់រង្វាន់ច្រើនជាងដែរ។

ថ្វីត្បិតតែ ការងារនេះរាងចម្លែកបន្តិច ប៉ុន្តែដើម្បីរកប្រាក់ស្រ្តីនៅសម័យនោះព្រមទទួលយកអាជីពនេះ។ ម្យ៉ាងវិញទៀត ការងារនេះបង្ហាញពីតួនាទីរបស់ស្ត្រីក្នុងការរកប្រាក់មិនពឹងផ្អែកទាំងស្រុងលើបុរសឡើយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: