តើយានអវកាសមនុស្សក្រៅពភហោះកាត់ពហុកីឡដ្ឋានជប៉ុនពិតដែរឬទេ?
ថ្មីៗនេះមនុស្សមួយចំនួនចូលចិត្តស្វែងយល់អំពី UFO (យានហោះដែលមិនស្គាល់អត្តសញ្ញាណ) បានចែករំលែករូបថតចម្លែកដោយអះអាងថាជាយានអាវកាសរបស់មនុស្សក្រៅភពហោះកាត់ពហុកីឡដ្ឋានជប៉ុន។
នៅក្នុងរូបភាពមានអំពូលភ្លើងរាងមូលចំនួន ៥ បញ្ចេញពន្លឺពណ៌ខៀវចម្លែកហោះនៅលើពហុកីឡដ្ឋាន។
រូបភាព https://www.express.co.uk/news/weird/1342577/ufo-sighting-conspiracy-theory-orbs-japan-proof-alien-life
បុរសម្នាក់ឈ្មោះ Scott Waring បានអះអាងថាខ្លួនជាអ្នកជំនាញខាងជីវិតក្រៅភពគិតថានេះជាភស្ដុតាងបង្ហាញពីវត្តមានមនុស្សក្រៅភព។
គាត់បានសរសេរនៅលើ blog UFO Sightings Daily របស់ខ្លួនដោយអះអាងថា “លំហរពន្លឺទាំង ៥” នេះបញ្ជាក់ថាមនុស្សក្រៅភពពិតជាមានមែន។
នៅពហុកីឡាដ្ឋានកន្លែងដែលគេប្រទះឃើញ UFO ចម្ងាយប្រហែល ២៩ គីឡូម៉ែត្រពីទីក្រុងតូក្យូ។
រូបភាព https://www.express.co.uk/
បន្ទាប់មកលោក Waring បន្ដពន្យល់យ៉ាងចម្លែកអំពីយាន UFO បង្ហាញខ្លួននៅពហុកីឡដ្ឋាន។
“ប្រហែលជាមនុស្សក្រៅភពសង្កេតមើលប្រជាជនជប៉ុនចាត់វិធានការយ៉ាងណាចំពោះជំងឺកូវីដ-១៩ ។ ទោះយ៉ាងណាជំងឺកំំពុងរាតត្បាតយ៉ាងស្មុគស្មាញ ចំណែកមនុស្សជាតិនៅតែមានអារម្មណ៍ទៅមើលកីឡា។ តាមពិតនេះគ្រាន់តែជាមធ្យោបាយសម្រាប់មនុស្សរំសាយភាពតានតឹងក្នុងជីវិត” ។
មនុស្សជាច្រើនចាប់អារម្មណ៍ចំពោះមនុស្សក្រៅភពដែលកំពុងអង្កេតមើលជនជាតិជប៉ុន តើពួកគេមានបំណងអ្វីដែរទេ?
តាមពិតមានសេចក្តីពន្យល់បែបវិទ្យាសាស្ត្រ និងអាចជឿទុកចិត្តជាងចំពោះរូបភាពនេះ។ ប្រហែលជាពន្លឺផ្លាតនៃពន្លឺភ្លើងពហុកីឡាដ្ឋានជះមកលើកាមេរ៉ា។ លើសពីនេះអ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញភ័ស្តុតាងណាមួយនិយាយពីជីវិតមនុស្សក្រៅភពនៅឡើយទេ។
AD