ថ្មីៗនេះករណីធ្វើអត្តឃាតរបស់តារាល្បីៗ​បាន​ធ្វើ​អោយ​សាធារណ​ជន​ជប៉ុន​មាន​ការ​បារម្មណ៍

សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនគ្រប់គ្រងបានអោយដឹងថាអ្នកលេងហ្គីតា និងអ្នកនិពន្ធចម្រៀងឈ្មោះ Tsuno Maisa ត្រូវគេរកឃើញក្នុងស្ថានភាពធ្ងន់ធ្ងរនៅគេហដ្ឋាននៅទីក្រុងតូក្យូកាលពីព្រឹកថ្ងៃអាទិត្យទី ១៨ ខែតុលា ។

រូបភាព https://aramajapan.com/

មិត្តភក្តិប្រទះឃើញនាងសន្លប់នៅផ្ទះរបស់នាងប្រហែលម៉ោង ៩ ព្រឹកថ្ងៃទី ១៨ ខែតុលា បន្ទាប់មកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ប៉ុន្តែទទួលមរណភាពតាមផ្លូវ។ បច្ចុប្បន្ន​មិនទាន់ច្បាស់មូលហេតុ​នៃការស្លាប់នៅ​ឡើយ​ទេ ភាគីប៉ូលីសផ្អែកលើមូលដ្ឋានស៊ើបអង្កេតសង្ស័យថានេះជាការធ្វើអត្តឃាត។

Tsuno Maisa កើតនៅឆ្នាំ ១៩៩១ ជាអ្នកលេងហ្គីតា និងនិពន្ធបទចម្រៀងរបស់ក្រុមតន្រ្តី R ock ដ៏ល្បីរបស់ជប៉ុន Akaiko-en ក្នុងឆ្នាំ ២០១០។ មរណភាពរបស់ Maisa ធ្វើឱ្យមនុស្សជាច្រើនសោកស្តាយយ៉ាងខ្លាំង។ ដោយដឹងថានាងកំពុង​ត្រៀមចេញស៊ីឌីថ្មីមួយមានឈ្មោះថា “Orange” គ្រោងនឹងចេញនៅថ្ងៃទី ២៥ ខែវិច្ឆិកាខាងមុខនេះ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះមានករណីតារាល្បីៗធ្វើអត្តឃាតបណ្តាលអោយសាធារណជនជប៉ុនមានការបារម្មណ៍។ កាលពីខែមុនតារាស្រី Yuko Takeuchi ចងកសម្លាប់ខ្លួននៅអាយុ ៤០ ឆ្នាំបន្ទាប់ពីសម្រាលកូនប្រុសទី ២ បាន​រយៈពេល ៨ ខែ និងលោក Takashi Fujiki ក៏ទទួលមរណភាពសង្ស័យថាធ្វើអត្តឃាតនាជន្មាយុ ៨០ ឆ្នាំ។

កាលពីខែមុនសមាគមសិទិ្ធសិល្បៈជប៉ុនដែលជាអង្គការប្តេជ្ញាការពារសិទ្ធិរបស់ប្រកបអាជីពសិល្បៈចេញសេចក្តីប្រកាស​នៅលើគេហទំព័ររបស់ខ្លួនដោយបញ្ជាក់ថាត្រូវខឹតខំប្រឹងប្រែងជាងនេះដើម្បីការពារផ្លូវចិត្តរបស់អ្នកសិល្បៈ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: