ជប៉ុនប្រើតួអង្គ Hatsune Miku ធ្វើជាអ្នក “តំណាងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩”
តើអ្នកនៅចាំតួអង្គ Hatsune Miku ដែរទេ?
រូបភាព Japantoday
ថ្មីៗនេះតួអង្គស្រីបង្ហាញខ្លួនក្នុងនាមជាអ្នក “តំណាងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩” ។ បច្ចុប្បន្នរដ្ឋាភិបាលជប៉ុនកំពុងប្រើរូបភាពរបស់តារាល្បីៗដូចជាអត្តពលិក អ្នកជំនួញដែលជោគជ័យរួមទាំង AI តួអង្គអវតាដើម្បីផ្សព្វផ្សាយ និងឃោសនាអោយប្រជាជនចាត់វិធានការប្រឆាំងនឹងការរីករាលដាលនៃជំងឺ។
នៅក្នុងវីដេអូខ្លីតួអង្គ Hatsune Miku ប្រាប់អ្នកទាំងអស់គ្នាកុំបណ្តោយខ្លួនឯងប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួន ហើយក៏លើកទឹកចិត្តរួមគ្នាប្រឆាំងនឹងជំងឺ។
លើសពីនេះ Hatsune Miku ផ្តល់នូវការណែនាំអំពីការការពារជំងឺកូវីដ-១៩ ក្នុងវីឌីអូខាងក្រោម។ ម្យ៉ាងវិញទៀត Hatsune Miku នឹងក្លាយជាតួអង្គតំណាងរហូតដល់ចុងខែមីនាឆ្នាំក្រោយ។
ទោះបីជាតួអង្គអវតាមិនឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែ Hatsune Miku ពិតជាយកចិត្តទុកដាក់ចំពោះសុខភាពអ្នករាល់គ្នាណាស់!
Sacchan