ពិធីការិនី Minami Tanaka ហ៊ានចំណាយជាង ២ ពាន់ដុលារក្នុងមួយខែដើម្បីថែរក្សាសម្ផស្ស
ស្រីស្អាតវ័យ ៣៣ ឆ្នាំមានមុខមាត់ស្រស់ស្អាតជាងគេនៅប្រទេសជប៉ុនបង្ហាញការចំណាយប្រចាំខែដើម្បីថែសម្រស់។
រូបភាព https://newsbeezer.com/
ទស្សនាវដ្តីសម្រស់ជប៉ុន Voice បានប្រកាសចំណាត់ថ្នាក់ “សម្រស់ស្រស់ស្អាតជាងគេនៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ ២០២០” ។ អតីតពិធីការិនីទូរទស្សន៍ TBS ឈ្មោះ Minami Tanaka អាយុ ៣៣ ឆ្នាំ បានយកឈ្នះសម្រស់ស្រស់ស្អាត និងមានភាពទាក់ទាញនៅក្នុងប្រទេសជប៉ុន ហើយទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងការស្ទង់មតិជ្រើសរើស។
រូបភាព https://newsbeezer.com/
Minami Tanaka ត្រូវគេចាត់ទុកជាពិធីការិនីស្រស់ស្អាតបំផុតនៅប្រទេសជប៉ុន នាងមានកម្ពស់ត្រឹម ១ ម៉ែត្រ ៥៣ ។ អតីតពិធីការិនីកើតក្នុងឆ្នាំ ១៩៨៦ នៅសហរដ្ឋអាមេរិក។
រូបភាព https://newsbeezer.com/
បន្ទាប់មកក្រុមគ្រួសារបញ្ជូននាងទៅនៅប្រទេសជប៉ុន។ ក្នុងកំឡុងពេលរៀនបឋម Tanaka ផ្លាស់ទៅទីក្រុងឡុង (អង់គ្លេស) ហើយបន្ទាប់មកទៀតទៅសាន់ហ្វ្រាន់ស៊ីស្កូ។ ពិធីការិនីរូបនេះមិនបានវិលត្រឡប់មកស្រុកកំណើតរហូតដល់នាងចូលរៀនវិទ្យាល័យ ដូច្នេះស្ទីល និងការថែរក្សាសម្រស់របស់នាងក៏មិនដូចជានារីជនជាតិជប៉ុនភាគច្រើនដែរ។
រូបភាព https://newsbeezer.com/
ស្ត្រីជនជាតិជប៉ុនចូលចិត្តប្រើវិធីសាស្រ្តថែសម្រស់តាមបែបធម្មជាតិ ចំណែក Minami Tanaka និយមទិញគ្រឿងសំអាងថ្លៃៗ និងម៉ាស៊ីនថែរក្សាសម្ផស្សទំនើប។ Minami Tanaka ប្រើម៉ាស៊ីនបច្ចេកវិទ្យាជំនួយដល់ការថែរក្សាសម្រស់ប្រចាំថ្ងៃដូចជាម៉ាស៊ីនចំហាយទឹក ម៉ាស៊ីនម៉ាស្សាមុខដើម្បីបំពេញតម្រូវការថែសម្រស់របស់ខ្លួន។
រូបភាព https://newsbeezer.com/
Minami Tanaka ចំណាយ ៣០០,០០០ យ៉េនជប៉ុនប្រហែល ២៨០០ ដុល្លាចំពោះការទិញគ្រឿងសំអាងជារៀងរាល់ខែ។
ក្រៅពីនេះ Minami Tanaka ក៏ចូលចិត្តបិទម៉ាសក្រដាសផ្តល់សំណើមរាល់ថ្ងៃ ដូច្នេះបើប្រៀបជាមួយស្ត្រីជនជាតិជប៉ុនធម្មតា Minami Tanaka ចំណាយទៅលើផលិតផលថែរក្សាសម្ផស្សថ្លៃៗដើម្បីលើកសម្រស់របស់ខ្លួន។
រូបភាព https://newsbeezer.com/
ដើម្បីទទួលបានការទទួលស្គាល់ “សម្រស់ស្រស់ស្អាតបំផុតនៅប្រទេសជប៉ុនឆ្នាំ ២០២០” Minami Tanaka យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរបបអាហារបែបវិទ្យាសាស្ត្រ នាងតែងតែផឹកទឹក ៣ លីត្រក្នុងមួយថ្ងៃ បរិភោគផ្លែឈើច្រើន និងហាត់ប្រាណទៀងទាត់។
រូបភាព https://newsbeezer.com/
Minami Tanaka ណែនាំមិត្តនារីដែលមានអាយុលើសពី ៣០ ឆ្នាំចំណាយពេលហាត់ប្រាណរាល់ថ្ងៃដើម្បីរក្សារាងស្អាត និងសុខភាពល្អ។
AD