រន្ទះជើងដែលមិត្តនារីស្លៀកសំពត់ និងស្បែកជើងកែងខ្ពស់អាចប្រើបាន

មនុស្សភាគច្រើនប្រហែលជាគិតថានារីស្លៀកសំពត់ និងស្បែកជើងកែងខ្ពស់ប្រាកដជាពិបាកលើកជើងទាត់ការ​ពារ​ខ្លួន។

ជាការពិតមានវិធីមួយអាចជួយអោយមនុស្សស្រីស្លៀកសំពត់លើកជើងទាត់ដោយគ្មានការបារម្ភដែលបង្ហាញដោយ​អ្នកប្រើ Twitter ម្នាក់ឈ្មោះ RIPAN85 ។

https://twitter.com/ripan85/status/1312730136622493698?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1312730136622493698%7Ctwgr%5Eshare_3%2Ccontainerclick_1&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F118262.html

“ទោះបីជាស្លៀកសំពត់ និងស្បែកជើងកែងខ្ពស់ក៏អ្នកនៅតែអាចលើកជើងទាត់យ៉ាងស្រួល។ សកម្មភាពលើកជើងទាត់មិនពិបាកទេ ដូច្នេះមិត្តនារីៗអាចរៀនធ្វើតាមដើម្បីការពារខ្លួន” ។

សេចក្តីពន្យល់តាមជំហាននីមួយៗ

១. ត្រៀមឥរិយាបថ

ឥរិយាបថត្រង់កន្លែងពាក់ព័ន្ធ

ក្បាច់នេះគេហៅថា Ebi-geri エビ蹴り – ក្បាច់បង្គាព្រោះវាមើលទៅដូចជាបង្គាវាត់កន្ទុយស្ថិតក្នុងក្បាច់គុន Taidō របស់ជប៉ុន។

នារីម្នាក់ឈ្មោះ Ripan85 មានចំណូលចិត្តចំពោះក្បាច់គុន Taidō ហើយនាងក៏ហាត់ការ៉ាតេដូផងដែរ។ បន្ទាប់​ពី​បង្ហោះ Tweet នាងទទួលបានអ្នក Like ជាង ៦ ម៉ឺននាក់ និង Re-tweet ចំនួន ១ ម៉ឺន ៨ ពាន់នាក់។

ដោយសារការបង្ហោះទទួលបានការចាប់អារម្មណ៍ច្រើនជាងអ្វីដែលនាងរំពឹងទុក គាត់ក៏បង្ហោះ Tweet បន្ទាប់ស​ម្រាប់ពន្យល់លម្អិត។

“ខ្ញុំមិនចង់អោយអ្នករាល់គ្នាយល់ច្រឡំទេ ដូច្នេះខ្ញុំគ្រាន់តែចង់និយាយថា ប្រសិនបើអ្នកត្រូវគេវាយប្រហារ ត្រូវរត់ភ្លាមៗហើយសុំជំនួយ។ ទោះបីជាចេះក្បាច់គុនក៏អ្នកអាចនឹងមានគ្រោះថ្នាក់បើជួបដៃគូរមាឌធំជាងខ្លួន។ ក្រៅពីនេះខ្ញុំមិនគិតថាក្បាច់គុនណាខ្លាំងជាបញ្ហានោះទេ ក្បាច់គុនទាំងអស់ត្រូវហ្វឹកហាត់អោយបានល្អ ដូច្នេះកុំជជែក​វែក​ញែក​អំពី​ក្បាច់គុនខ្លាំងក្នុងប្រធានបទនេះ” ។

ហើយនេះជាវីដេអូដែលម្ចាស់គណនីណែនាំជំនាញក្បាច់គុន Taidō ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: