គ្រូជនជាតិជប៉ុនត្រូវចាប់ខ្លួនពីបទវាយសិស្សបាក់ឆ្អឹងខ្នងព្រោះ​តែ​ពួក​គេ​ញ៉ាំការ៉េមដោយគ្មានការអនុញ្ញាត

នៅ TAKARAZUKA ខេត្ត Hyogo មានគ្រូបង្រៀនវិទ្យាល័យម្នាក់រស់នៅភាគខាងលិចប្រទេសជប៉ុនត្រូវប៉ូលីសចាប់ខ្លួនកាលពីថ្ងៃទី ១២ ខែតុលាពីបទសង្ស័យប្រើអំពើហិង្សាទៅលើសិស្សពីរនាក់ក្នុងក្លឹបសាលា Judo ។ សិស្ស​ទាំងពីរនាក់នេះស្ថិតក្រោមការត្រួតពិនិត្យរបស់ជនសង្ស័យ បច្ចុប្បន្នប្អូនទាំងពីររងរបួសឆ្អឹងខ្នង។

រូបភាព https://mainichi.jp/

ជនសង្ស័យមានឈ្មោះថា Takahiro Ueno អាយុ ៥០ ឆ្នាំជាគ្រូបង្រៀនមកពីសាលាវិទ្យាល័យ Takarazuka ទីក្រុង Nagao ត្រូវបានស្ថានីយ៍ប៉ូលីស Takarazuka ចាប់ខ្លួន។ លោក Ueno ត្រូវគេសង្ស័យពីបទដាក់ទណ្ឌកម្មសិស្សពីរនាក់​ដែលញ៉ាំការ៉េមកំឡុងពេលរៀន Judo ដោយមិនបានសុំការអនុញ្ញាត។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលីសបានអោយដឹងថាកាលពីថ្ងៃទី ២៥ ខែកញ្ញាមានសិស្សពីរនាក់អាយុ ១២ និង ១៣ ឆ្នាំរៀនក្នុងក្លឹប Judo ស្ថិតក្រោមការគ្រប់គ្រងរបស់លោក Takahiro Ueno បានញ៉ាំការ៉េមដោយគ្មានការអនុញ្ញាត​របស់លោកគ្រូ។

ទោះបីជាសិស្សទាំងពីររូបសុំទោសក៏លោក Takahiro Ueno ខឹងសម្បារយ៉ាងខ្លាំង ហើយសម្រេចដាក់ទណ្ឌកម្មពួក​គេ​​ដោយប្រើជំនាញ Judo ដូចជាវាយចំមុខ សង្កត់ ហើយចំបាប់ដួលនៅលើឥដ្ឋប្រហែល ៣០ នាទី។ សិស្សម្នាក់អាយុ ១២ ឆ្នាំរងរបួសធ្ងន់បាក់ឆ្អឹងខ្នងខាងស្តាំ ចំណែកសិស្សអាយុ ១៣ ឆ្នាំរងរបួសស្រាលមានស្នាមជាំត្រង់ក។

គ្រូបង្រៀនម្នាក់អាយុ ៤០ ឆ្នាំជំនួយការអ្នកគ្រប់គ្រងក្លឹប Judo ក៏មានវត្តមាននៅកន្លែងកើតហេតុដែរ។ ដោយ​សារ​ភ័យខ្លាចគាត់មិនហ៊ានរារាំងទេ។ បន្ទាប់មកឪពុកម្តាយរបស់សិស្សទាំងពីរនាក់បានដាក់ពាក្យបណ្តឹងទៅប៉ូលីស​កាលពីខែតុលា ដូច្នេះស្ថានីយ៍ប៉ូលីស Takarazuka ចាប់ផ្តើមស៊ើបអង្កេត។

លោក Ueno បានទទួលយកការចោទប្រកាន់ដោយពន្យល់ថាគាត់ខឹងខ្លាំងពេកក៏ធ្វើបែបនេះ។ នៅយប់កើតហេតុ​លោក Ueno បានទៅដល់ផ្ទះសិស្ស និងថ្នាក់ដឹកនាំសាលាដើម្បីសុំទោស។

ចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៣ លោក Takahiro Ueno ត្រូវគេដាក់វិន័យចំនួន ៣ ដងក្នុងពេលបំពេញការងារ ម្តងត្រូវគេកាត់ប្រាក់ខែ ពីរដងទៀតត្រូវព្រមានចំពោះអំពើវាយបាក់ច្រមុះរបស់សិស្ស។ ក្រោយមកលោក Takahiro Ueno ត្រូវចូលរួមវគ្គបណ្តុះបណ្តាលគ្រប់គ្រងអារម្មណ៍។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: