ខ្សែភាពយន្ត Anime ទាំង ១០ ចេញផ្សាយនារដូវស្លឹកឈើជ្រុះនេះ (ភាគ ២)
ភាគបន្តខ្សែភាពយន្ត Anime ទាំង ១០ ចេញផ្សាយនារដូវស្លឹកឈើជ្រុះឆ្នាំ ២០២០ ដែលអ្នកគួរតែទស្សនា។
៥. Assault Lily Bouquet — ★★
រូបភាព Assault Lily
អ្នកផលិត៖ Acus Obanazawa
អ្នកនិពន្ធ៖ Shoji Saeki
Animation studi: Shaft
នៅពេលអនាគតមនុស្សត្រូវប្រឈមមុខនឹងការបំផ្លាញពីសត្វចម្លែកធំអាថ៌កំបាំងដែលគេហៅថា “Huge” ។ ពិភពលោកទាំងមូលរួមដៃគ្នាកម្ចាត់ Huge ហើយបង្កើតអាវុធថ្មីមួយដែលមានឈ្មោះថា “CHARM” (Counter Huge Arms) ជាអាវុធដែលរួមបញ្ចូលវិទ្យាសាស្ត្រ និងមន្តអាគម។ អាវុធ CHARM អាចបញ្ចេញកម្លាំងរបស់ខ្លួននៅពេលបញ្ចូលជាមួយក្មេងស្រីវ័យជំទង់។ ក្មេងស្រីដែលកាន់អាវុធនេះត្រូវគេចាត់ទុកជាវីរនារីមានឈ្មោះថា “Lilies” ។ នៅជុំវិញពិភពលោកសាលាបណ្ឌិត្យសភាយោធា “Garden” បង្កើតឡើងសម្រាប់បណ្តុះបណ្តា Lilies ប្រយុទ្ធជាមួយ Huge និងដើម្បីបង្កើតមូលដ្ឋានការពារ។
៤. Akudama Drive — ★★
រូបភាព Akudama Drive
អ្នកផលិត៖ Pierrot TooKyoGames និង Kazutaka Kodaka
អ្នកនិពន្ធ៖ Tomohisa Taguchi
Animation studio: studio Pierrot
ខ្សែភាពយន្ត Anime Akudama Drive និយាយពីរឿងរ៉ាវដែលកើតឡើងតាំងពីយូរណាស់មកហើយ នៅពេលនោះពិភពលោកត្រូវបែងចែកដោយសារសង្គ្រាមរវាង KANTO និង KANSAI ។ KANSAI ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ KANTO ហើយវិវត្តន៍ខ្លួនដោយឯករាជ្យ។ ទោះយ៉ាងណាកម្លាំងនយោបាយ និងកម្លាំងប៉ូលីសកំពុងតែទន់ខ្សោយបណ្តាលអោយតំបន់បទឧក្រិដ្ឋកាន់តែស្មុគស្មាញឡើង។ ឧក្រិដ្ឋជនទាំងនេះគេហៅថា “AKUDA” កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
៣. Munō No Nana — ★★★
រូបភាព Talentless Nana
អ្នកផលិត៖ Looseboy, Iori Furuya
អ្នកនិពន្ធ៖ Shinji Ishihara
Animation studio: Bridge
នៅលើកោះដាច់ស្រយាលកណ្តាលសមុទ្រមានសាលាបណ្ឌិត្យសភាមួយ។ នៅថ្ងៃមួយសិស្សម្នាក់ផ្លាស់មកមានឈ្មោះថា Hiiragi Nana បង្ហាញខ្លួននៅចំពោះមុខ Nakajima ។ សាលានេះជាកន្លែងដែលប្រមូលផ្តុំបុរសសង្ហា ស្រីស្អាតមានកម្លាំងពិសេស។ អ្នកខ្លះអាចបង្កើតភ្លើង អ្នកខ្លះអាចបញ្ជាទឹកកក អ្នកខ្លះអាចហោះហើរ ហើយអ្នកខ្លះទៀតប្រើខ្សល់ធ្វើជាកម្លាំងវាយប្រហារ។
សិស្សទាំងអស់នៅទីនេះត្រូវបានបណ្តុះបណ្តាលដើម្បីប្រយុទ្ធនឹងសត្រូវរបស់មនុស្សជាតិ។ ទោះយ៉ាងណាកោះមានអាថ៌កំបាំងដែលរាប់មិនអស់ និងអន្ទាក់ជាច្រើន។ ឧក្រិដ្ឋកម្មជាច្រើនកើតឡើងជាបន្តបន្ទាប់ ឃាតករអាថ៌កំបាំងម្នាក់បន្លំខ្លួនក្នុងចំណោមសិស្សទាំងអស់ ដូច្នេះមនុស្សបាត់ខ្លួនម្តងម្នាក់ៗ។
រឿងរ៉ាវដែលបានកើតឡើងហួសពីការរំពឹងទុកជាកន្លែងល្បងប្រាជ្ញា ប្រយុទ្ធ និងសាកល្បងមិត្តភាព។
២. Maoujou de Oyasumi — ★★★
រូបភាព Maoujo
អ្នកផលិត៖ Kagiji Kumanomata
អ្នកនិពន្ធ៖ Mitsue Yamasaki
Animation studio: Doga Kobo
តាំងពីយូរយារមកហើយមនុស្សពីបុរាណ និងបិសាចរស់នៅជាមួយគ្នា។ បិសាចចាប់ពង្រត់ព្រះនាងរួចឃុំខ្លួនក្នុងវិមានរបស់ខ្លួន។ Bereft អ្នកក្រោមបង្គាប់របស់ព្រះនាងត្រូវចុះចាញ់បិសាចរហូតដល់ពេលវីរបុរសម្នាក់បង្ហាញខ្លួនដឹកនាំការជួយសង្គ្រោះព្រះនាង។
ហេតុអ្វីបានជាគេហៅថា Maoujou de Oyasumi? ដោយសារតែត្រូវបិសាចចាប់ឃុំឃាំងពិបាកចិត្តពេកព្រះនាងសំរានដើម្បីបំភ្លេចភាពសោកសៅ។
១. Adachi to Shimamura — ★★★
រូបភាព Adashima
អ្នកផលិត៖ Hitoma Iruma
អ្នកនិពន្ធ៖ Satoshi Kuwabara
Animation studio: Tezuka Productions
នៅជាន់ទី ២ កន្លែងហាត់ប្រាណ ហើយក៏ជាកន្លែងដែលយើងតែងតែជួបគ្នា។ នេះជាកន្លែងដែលខ្ញុំ និង Shimamura ក្លាយជាមិត្តភក្តិ។
នៅទីនោះយើងបានធ្វើអ្វីៗជាច្រើនជាមួយគ្នាដូចជានិយាយអំពីកម្មវិធីទូរទស្សន៍ ចម្អិនម្ហូប និងលេងបាល់លើតុ -ល- ជាកន្លែងដែលយើងបណ្តុះចំណងមិត្តភាព។
តើនេះជាអារម្មណ៍អ្វី? ម្សិលមិញខ្ញុំសុបិន្តឃើញខ្ញុំ និង Shimamura ថើបគ្នា។
ខ្ញុំគ្រាន់តែចង់អោយនាងគិតដល់ខ្ញុំមុនគេតែប៉ុណ្ណោះ!
Sacchan