ក្មេងស្រីជំទង់ម្នាក់សម្រេចបំណងប្រាថ្នាណាត់ជួបជាមួយ Godzilla ថែមទាំងថើបយ៉ាងរ៉ូមែនទិក

ក្មេងស្រីវ័យជំទង់ម្នាក់ឈ្មោះ Seira Watanabe ជាអ្នកគាំទ្ររឿង Godzilla ។ កាលពីពេលថ្មីៗនេះនាងបានបង្ហាញខ្លួនក្នុងកម្ម​វិធី Tantei! Knight Scoop ទូរទស្សន៍អូសាកាហើយស្នើសុំណាត់ជួប Godzilla ។

រូបភាព ABC Tantei! Knight Scoop TVer Toho Studios

Tantei! Knight Scoop គឺជាកម្មវិធីមួយដែលទទួលយកសំណើររបស់អ្នកចូលរួម (ភាគច្រើនជាសំណើរចម្លែកៗ) ហើយ​ធ្វើឱ្យក្តីស្រមៃរបស់ពួកគេក្លាយជាការពិត។ 

ក្មេងស្រី Seira Watanabe បានផ្ញើសំណើរជាមួយនឹងខ្លឹមសារដូចតទៅ៖ “Godzilla របស់ខ្ញុំពិតជាអស្ចារ្យណាស់ដល់ថ្នាក់ខ្ញុំចង់រៀបការជាមួយឯង” ។

កម្មវិធីថ្មីៗក្រុមការងារបានទៅដល់ផ្ទះរបស់ Seira នៅ Hyogo ។ នៅទីនោះនាងគ្រាន់តែជាសិស្សអនុវិទ្យាល័យម្នាក់បង្ហាញអំពី Figure ដែលគួរអោយសរសើររបស់ខ្លួនរួមជាមួយសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់នាងចំពោះ Godzilla ។ 

នៅពាក់កណ្តាលកម្មវិធី Seira មើលឃើញ “Godzilla ដែលខ្លួនលួចស្រលាញ់” រយៈពេលកន្លង ក្មេងស្រីពិតជាសប្បាយ​រីក​រាយណាស់!

រូបភាព ABC Tantei! Knight Scoop TVer Toho Studios

នៅទីបំផុតនាងអាចណាត់ជួបតួអង្គដែលនាងចូលចិត្ត នាងក៏បានខ្ចប់ប្រអប់បាយ Bento ក្រោមការឃ្លាំមើលរបស់ឪពុក។

“Godzilla និងក្មេងស្រី” បានទៅទស្សនាសារមន្ទីរ Godzilla នៅលើកោះ Awaji ដើរជាមួយគ្នាយ៉ាងរ៉ូមែនទិក។

នៅពេលថ្ងៃត្រង់អង្គុយញ៉ាំប្រអប់បាយ Bento ជាមួយគ្នាតែ Godzilla មិនអាចបរិភោគបាន ដូច្នេះធ្វើពុតអោយក្មេងស្រីកញ្ចុក។ ចំណែក Seira ក៏ធ្វើពុតជាផឹកតែជាមួយ Godzilla ផងដែរ។

រូបភាព ABC Tantei! Knight Scoop TVer Toho Studios

ពេលវេលាមានសុភមង្គលកន្លងផុតទៅយ៉ាងឆាប់រហ័សការណាត់ជួបក៏ជិតនឹងចប់។ Godzilla និងក្មេងស្រីអង្គុយក្បែរ​ឆ្នេរមើលថ្ងៃលិច។ Seira ឱប Godzilla ដោះរបាំងមុខហើយថើបម្នាក់ដែលនៅក្នុងនោះ។

រូបភាព ABC Tantei! Knight Scoop TVer Toho Studios

ថ្វីត្បិតតែមិនអាចរៀបការជាមួយ Godzilla ដូចក្តីស្រមៃតែយ៉ាងហោចណាស់  Seira មានឳកាសណាត់ជួបជាមួយ​តួអង្គនេះ។

ក្រៅពី Seira មានក្មេងស្រីជនជាតិជប៉ុនជាច្រើនលង់ស្រលាញ់ Godzilla តាំងពីក្មេងជំទង់រហូតដល់មនុស្សចាស់។ ប្រហែល​តួអង្គសត្វមួយនេះនាំមកនូវអារម្មណ៍ដូចជា “សត្វអង់អាចក្លាហាន” ។ 

តើអ្នកស្រលាញ់ Godzilla រហូតចង់រៀបការជាមួយតួអង្គនេះដែរទេ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: