ឧទ្យានកម្សាន្តបែបថ្មី “ជិះកន្រ្តកវិលផងអង្គុយធ្វើការផង”
ក្នុងបរិបទជំងឺកូវីដ-១៩ រាតត្បាតឧទ្យានកម្សាន្តមួយកន្លែងនៅជប៉ុនបានបង្កើតគំនិតអាជីវកម្មថ្មី ផ្តល់កន្លែងធ្វើការពីចម្ងាយប្លែកសម្រាប់អតិថិជន។
កាលពីថ្ងៃព្រហស្បតិ៍ទី ១៥ ខែតុលាឧទ្យានកម្សាន្ត Yomiuriland ជប៉ុនណែនាំកញ្ចប់សេវាកម្ម “ការងារ និងកំសាន្ត” ដែលរួមបញ្ចូលទាំងកន្លែងធ្វើការក្បែរអាងហែលទឹក និងជិះកន្ត្រកវិលជាមួយឧបករណ៍វ៉ាយហ្វាយចល័ត។
លោកប្រធានក្រុមហ៊ុនបច្ចេកវិទ្យា CNTT FLEQ ឈ្មោះ Tatsuki Yamamoto អាយុ ៤៧ ឆ្នាំ បានចែករំលេកបទពិសោធអង្គុយធ្វើការក្បែរអាងហែលទឹកជាមួយកុំព្យូទ័រផ្ទាល់ខ្លួនរួចនិយាយថា “ខ្ញុំចូលចិត្តធ្វើការនៅក្រៅ ដូច្នេះគំនិតនេះពិតជាពិសេសណាស់” ។
រូបភាព http://netnews.vn/
លោក Yamamoto បាននិយាយថានិយោជិកទាំងអស់ក្នុងក្រុមហ៊ុនដែលគាត់កំពុងគ្រប់គ្រោងសុទ្ធតែធ្វើការពីចម្ងាយ។
Reuters បានធ្វើការស្ទង់មតិកាលពីខែសីហាបង្ហាញថាប្រហែល ១/៣ នៃក្រុមហ៊ុនជប៉ុនកំពុងពិចារណាជួលសេវាកម្មនេះ ព្រោះនិយោជិកក្រុមហ៊ុនចំនួន ៦៥% ធ្វើការនៅផ្ទះដោយសារជំងឺកូវីដ-១៩ ។
ដោយសារការរីករាលដាលនៃជំងឺតំបន់ទេសចរណ៍មួយចំនួននៅប្រទេសជប៉ុនរងផលប៉ះពាល់យ៉ាងខ្លាំង។ ដើម្បីសម្រួលស្ថានភាពអោយប្រសើរឡើងវិញ សួនកម្សាន្តមួយចំនួនត្រូវរកវិធីទាក់ទាញភ្ញៀវទេសចរណ៍។
នៅថ្ងៃធម្មតាឧទ្យានកម្សាន្ត Yomiuriland លក់សំបុត្រចូលតម្លៃ ១៩០០ យ៉េនក្នុងម្នាក់មានទាំងធ្វើការ និងកំសាន្ត។ នៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកតម្លៃសំបុត្រ ២០០០ យ៉េនក្នុងម្នាក់ សេវាកម្មរួមមានកន្លែងធ្វើការក្បែរអាងទឹក លើកន្រ្តកវិលឬលេងវ៉ាយកូនហ្គោលដោយឥតគិតថ្លៃក្រោយពេលធ្វើការក្នុងបរិវេណឧទ្យាន។
នៅលើកន្រ្តកវិលយឺតៗ លោក Yamamoto អាចរីករាយនឹងការប្រជុំតាមអុីនធឺណេត និងបង្ហាញពីទេសភាពជាមួយមិត្តរួមការងារផងដែរ។ ទោះយ៉ាងណាលោក Yamamoto ក៏ទទួលស្គាល់ថាពិបាកផ្តោតអារម្មណ៍លើការងារពេលអង្គុយទីខ្ពស់បែបនេះ។
AD