លោកយាយអាយុ ៨០ ឆ្នាំធ្វើជាបុគ្គលិកធានារ៉ាប់រងបោកប្រាស់ប្រាក់ចំនួន ៩០ ពាន់លានយ៉េន
តើអ្នករាល់គ្នាទិញធានារ៉ាប់រងហើយឬនៅ? ជាការពិតណាស់គ្មាននរណាម្នាក់ចង់អោយស្ថានភាពគ្រោះថ្នាក់កើតឡើងចំពោះខ្លួននោះទេ ប្រសិនបើអ្នកមានធានារ៉ាប់រងអ្នកនឹងទទួលបានការបញ្ចុះតំលៃលើថ្លៃមន្ទីរពេទ្យពេលឈឺឬជួបគ្រោះថ្នាក់។ ហើយបើស្លាប់គ្រួសាររបស់អ្នកនឹងទទួលបានប្រាក់ធានារ៉ាប់រង។
ប្រជាជនជប៉ុនច្រើនគិតវែងឆ្ងាយដូច្នេះអត្រាអ្នកទិញធានារ៉ាប់រងអាយុជីវិតខ្ពស់។ ពេលខ្លះសូម្បីតែបុគ្គលិកក៏ត្រូវបានអនុញ្ញាតអោយលក់ធានារ៉ាប់រងក្នុងក្រុមហ៊ុនក្រោមការគ្រប់គ្រងផងដែរ។
ការងារលក់ធានារ៉ាប់រងអាយុជីវិតពិតជាពិបាកណាស់ ភាគច្រើនអ្នកដែលធ្វើការងារនេះជាស្ត្រីដែលលាឈប់ពីការងារមួយរយៈដើម្បីរៀបការ ហើយមិនចង់ធ្វើស្រ្តីមេផ្ទះ។ ព្រោះការងារនេះមិនទាមទារអោយទៅការិយាល័យ ហើយអាចធ្វើទៅបានតាមល្បឿនការងាររបស់មនុស្សម្នាក់ៗ។ ទោះយ៉ាងណាវាមានការលំបាកក្នុងការធ្វើអោយអត្រាលក់ប្រសើរឡើង ដូច្នេះក្រោយរយៈពេលពីរបីឆ្នាំមនុស្សភាគច្រើនតែងឈប់ធ្វើការ។
ករណីបោកប្រាស់របស់បុគ្គលិកផ្នែកលក់ធានារ៉ាប់រង គាត់ធ្លាប់ជាបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រង Dai-ichi Life ក្នុងរយៈពេលជាច្រើនឆ្នាំ ដែលជាក្រុមហ៊ុនធានារ៉ាប់រងល្អបំផុតនៅក្នុងប្រទេសជប៉ុន។
ទោះបីជាស្ត្រីម្នាក់នេះអាយុជាង ៨០ ឆ្នាំមកហើយនៅតែបន្តធ្វើការ។
រូបភាព https://times.abema.tv/
ស្ត្រីចំណាស់ម្នាក់នេះពឹងទៅលើបទពិសោធន៍ការងារ និងកេរ្តិ៍ឈ្មោះរបស់ខ្លួនប្រព្រឹត្តបទល្មើស។ ប្រសិនបើមនុស្សបែបនេះនិយាយថា “ខ្ញុំជាអ្នកនាំមុខវិស័យធានារ៉ាប់រង អ្នកគួរតែកក់ប្រាក់ធានារ៉ាប់រងដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ជាងនេះ” តើអ្នកជឿទេ?
ជាការពិតអ្នកដែលគ្មានប្រាក់ច្រើននឹងមិនត្រូវគេបោកបញ្ឆោតនោះទេ ប៉ុន្តែមនុស្សជាច្រើនត្រូវគេបោកប្រាស់ដោយសេចក្តីជូនដំណឹងអំពីចំនួនទឹកប្រាក់ធានារ៉ាប់រងដែលទទួលបាន។
ចំពោះការខូចខាតសរុបមានចំនួន ១,៩ ពាន់លានយ៉េន តួលេខនេះពិតជាច្រើនណាស់។
តើអ្នកគិតថាគាត់យកលុយនេះទៅធ្វើអ្វី?
មនុស្សទូទៅយកប្រាក់ទៅទិញផ្ទះ ទិញឡានរស់នៅសុខស្រួល ប៉ុន្តែគាត់បែរជាយកប្រាក់ទៅប្រកបសកម្មភាពសាសនា។ តើទេវតាពេញចិត្តនឹងទទួលប្រាក់បោកប្រាស់ពីអ្នកដទៃទេ?
មនុស្សដែលមានវ័យចំណាស់បែបនេះ ប្រាក់ខែក៏ខ្ពស់ជាងអ្នកដទៃផងដែរ ប៉ុន្តែគាត់ងប់ងល់នឹងប្រាក់ឬអាចនិយាយថាគាត់ងប់នឹងជំនឿហួស។
Kengo Abe