អ្នកដឹកនាំរឿងវ័យក្មេងសហការគ្នាលើកកម្ពស់វិស័យភាពយន្តជប៉ុន
អ្នកដឹកនាំរឿងជនជាតិជប៉ុនដែលមានទេពកោសល្យចំនួន ១២ រូបសហការគ្នាជំរុញវិស័យភាពយន្ត។ ពួកគាត់ម្នាក់ៗផលិតខ្សែភាពយន្តរយៈពេល ១០ នាទីសម្តែងដោយតារាវ័យក្មេងដែលជួបការលំបាកក្នុងការងារដោយសារជំងឺរាតត្បាត។
រូបភាព NHK
គម្រោងនេះទទួលការឧបត្ថម្ភដោយ Sony ទាក់ទងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ក្នុងចំណោមនោះអ្នកដឹកនាំរឿងឈ្មោះ Ueda Shinichiro ជាអ្នកដឹកនាំសម្តែងរឿងកំប្លែងរន្ធត់ដែលចំណាយថវិកាទាបបំផុត “One Cut of the Dead” ។
អ្នកដឹកនាំរឿង Ueda និយាយថា “មនុស្សមួយចំនួនគិតថាការកំសាន្តមិនចាំបាច់ មិនបន្ទាន់នៅពេលនេះ។ ទោះជាយ៉ាងណាខ្ញុំគិតថានេះជាការលើកទឹកចិត្តសម្រាប់មនុស្សគ្រប់គ្នាក្នុងកំឡុងពេលជំងឺរាតត្បាត។ ខ្ញុំសង្ឃឹមថាខ្សែភាពយន្តទាំងនេះនឹងលើកទឹកចិត្តដល់អ្នករាល់គ្នា” ។
ការរួមបញ្ចូលខ្សែភាពយន្តខ្លីទាំង ១២ រឿងផលិតជាភាពយន្តមានរយៈពេលវែង ហើយចាក់បញ្ចាំងក្នុងរោងភាពយន្តនៅឆ្នាំក្រោយ។
Japo Cambodia