ខ្សែភាពយន្ត Anime ទាំង ១០ ចេញផ្សាយនារដូវស្លឹកឈើជ្រុះនេះ (ភាគ ១)
នៅរដូវស្លឹកឈើជ្រុះឆ្នាំនេះរឿងគំនូរជីវចល Anime ក្រោមប្រធានបទថ្មីត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗ នេះ។
ក្នុងឆ្នាំ ២០២០ បន្ទាប់ពីព្រឹត្តិការណ៍ និងកម្មវិធីប្រចាំឆ្នាំជាច្រើនត្រូវបង្ខំអោយលុបចោលដោយសារជំងឺកូវីដ-១៩ ។
សំណាងល្អអ្នកនិពន្ធភាពយន្តនៅតែបន្តខឹតខំបង្កើតកម្មវិធីគួរអោយចាប់អារម្មណ៍ដើម្បីអ្នកគាំទ្រ។
ខ្សែភាពយន្តរឿងគំនូរជីវចលនារដូវស្លឹកឈើជ្រុះឆ្នាំ ២០២០ នឹងចាក់ផ្សាយក្នុងខែតុលានេះ។ តារាងខ្សែភាពយន្តទាំង ១០ របស់អ្នកយកព័ត៌មានជនជាតិជប៉ុនម្នាក់ឈ្មោះ Seiji Nakazawa តោះសូមក្រឡេកមើលទាំងអស់គ្នា។
១០. The Journey of Elaina — ★
រូបភាព Majotabi
អ្នកផលិត៖ Jougi Shirashi
អ្នកនិពន្ធ៖ Toshiyuki Kubooka
Animation studio: C2C
ថ្ងៃមួយ Elaina អានសៀវភៅ “ដំណើរផ្សងព្រេងរបស់ Nike” ហើយស្រមៃអាចក្លាយទៅជាគ្រូធ្មប់ធ្វើដំណើរគ្រប់ទីកន្លែង។ បន្ទាប់ពីឆ្លងកាត់ការប្រឡងគ្រូធ្មប់ នាងត្រូវដាក់ពាក្យសុំធ្វើជាសិស្សរបស់គ្រូធ្មប់ណាម្នាក់ ប៉ុន្តែមនុស្សគ្រប់គ្នាបានដិសេធនាង។ នៅទីបំផុតនាងត្រូវសុំអង្វរគ្រូធ្មប់ម្នាក់អោយទទួលយកខ្លួន។
៩. Tonikawa: Over the Moon for You — ★
រូបភាព Tonikawa
អ្នកផលិត៖ Kenjiro Hata
អ្នកនិពន្ធ៖ Hiroshi Ikehata
Animation studio: Seven Arcs
រឿងលក្ខណៈកំប្លែងនិយាយអំពីក្មេងប្រុសម្នាក់ឈ្មោះ Nasa បានជួបនារីម្នាក់ (និយាយទៅគឺ kawaiii) មានឈ្មោះថា Tsukasa ពេលប្រលងចូលវិទ្យាល័យ។ នៅពេលជួបដំបូងលង់ស្រលាញ់់នាងទៅហើយ ដូច្នេះ Nasa សម្រេចចិត្តសារភាពប្រាប់នាង។ រឿងស្នេហារបស់ពួកគេក៏ចាប់ផ្តើមតាំងពីពេលនោះ … ។
៨. Kuma Kuma Kuma Bear — ★
រូបភាព Kuma Kuma Kuma Bear
អ្នកផលិត៖ Kumanano
អ្នកនិពន្ធ៖ Yuu Nobuta
Animation studio: EMT Squared
Yuna ជានារី Hikikomori ស្រស់ស្អាតម្នាក់ដែលពេញចិត្តនឹងជីវិតរបស់ខ្លួន។ ក្រៅពីនេះ Yuna ក៏ជាអ្នកលេងហ្គេមម្នាក់ក្នុងតួសម្តែង VRMMO “World Fantasy Online” ។
ថ្ងៃមួយពេលនាងចូលលេងហ្គេម នាងចាប់អារម្មណ៍មានអ្វីប្លែកខុសពីធម្មតា។ តើនេះជាហ្គេមឬពិភពមួយផ្សេង?
៧. Kami-Sama Ni Natta Hi — ★★
រូបភាព Kamisama Day
អ្នកផលិត៖ Jun Maeda
អ្នកនិពន្ធ៖ Yoshiyuki Asai
Animation studio: P.A.Works
នេះក៏ជាក្រុមដែលនៅពីក្រោយ Series Charlotte គួរអោយចង់ទស្សនាណាស់!!!
សិស្សម្នាក់ឈ្មោះ Youta Narukami ជួបនារីចម្លែកម្នាក់ឈ្មោះ Hina ទទួលស្គាល់ខ្លួនឯងថាជា Kami (ទេវតា) ហើយព្យាករណ៍នាថ្ងៃបញ្ចប់នៃពិភពលោក។ នារីនោះរើសយក Youta ធ្វើជាសាក្សីរហូតដល់ថ្ងៃបញ្ចប់របស់ពិភពលោក។
៦. I.W.G.P (Ikebukuro West Gate Park) — ★★
រូបភាព I.W.G.P
អ្នកផលិត៖ Ira Ishida
អ្នកនិពន្ធ៖ Tomoaki Koshida
Animation studio: Doga Kobo
នៅក្នុងតំបន់ដែលល្បីមានឧក្រិដ្ឋជនអនីតិជន បុរសម្នាក់ឈ្មោះ Makoto អាយុ ២១ ឆ្នាំជាមិត្តភក្តិរបស់ King មេក្រុមក្មេងទំនើង G-Boys ទោះបីជាខ្លួនគាត់មិនចង់ចូលរួមក្នុងនាមជាសមាជិកក៏ដោយ។ Makoto គាត់ជាមនុស្សមានសមត្ថភាពសម្រេចការងារបានល្អទទួលខុសត្រូវកាន់កាំភ្លើងបង្កបញ្ហា ធ្វើអោយស្ថានភាពចលាចល ប៉ុន្តែនៅតែត្រូវការពារមិត្តភក្តិរបស់ខ្លួន។ ទោះយ៉ាងណាការស្លាប់របស់មិត្តស្រី និងការប្រយុទ្ធជាមួយក្រុមទំនើងហួសពីសមត្ថភាពដែល Makoto អាចដោះស្រាយបាន។
(សូមរង់ចាំទស្សនាខ្សែភាពយន្តទាំង ៤ បន្តក្នុងអត្តបទបន្ទាប់)
Sacchan