ឧទ្យានដាក់បំភ្លឺភ្លើងផ្កាដើម្បីថ្លែងអំណរគុណចំពោះបុគ្គលិកពេទ្យដែលព្យាបាលអ្នកជំងឺកូវីដ-១៩
នៅភាគខាងជើងទីក្រុងតូក្យូឧទ្យានផ្កាមួយកន្លែងដាក់ភ្លើងបំភ្លឺដើម្បីថ្លែងអំណរគុណចំពោះបុគ្គលិកពេទ្យ។
រូបភាព NHK
កាលពីថ្ងៃសៅរ៍ឧទ្យានផ្កា Ashikaga ខេត្ត Tochigi រៀបចំពិធីបំភ្លឺផ្កាប្រចាំឆ្នាំជាមួយអំពូលភ្លើងចំនួន ៥ លាននៅក្នុងឧទ្យាននេះ។
ឆ្នាំនេះអំពូលភ្លើងមានពណ៌ខៀវប្រើដើម្បីបង្ហាញការដឹងគុណចំពោះបុគ្គលិកពេទ្យដែលកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ ។ នៅក្នុងបរិវេណឧទ្យានផ្កាកុលាបត្រូវបានតុបតែងដោយអំពូលរាងផ្កាប្រមាណ ៥០០០ អំពូល។
ក្នុងបរិវេណផ្កា Wisteria អំពូលភ្លើងពណ៌ស្វាយបង្ហាញទិដ្ឋភាពផ្ការីកស្គុះស្គាយ។ ជារៀងរាល់ឆ្នាំផ្កា Wisteria រីកខែឧសភា ប៉ុន្តែនៅឆ្នាំនេះឧទ្យានត្រូវបិទដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ។
អ្នកទស្សនារីករាយនឹងពន្លឺផ្កាអមជាមួយតន្ត្រី។
បុរសម្នាក់និយាយថាផ្កា និងពន្លឺផ្កាពិតជាស្អាតណាស់ ហើយគាត់ពិតជាសប្បាយរីករាយដែលបានមកដល់ទីនោះ ពព្រោះពីមុនឧទ្យានបិទទ្វារ។
ពិធីដាក់បំភ្លឺភ្លើងផ្កាមានរយៈពេលរហូតដល់ថ្ងៃទី ៧ ខែកុម្ភៈឆ្នាំក្រោយ។
Japo Cambodia