បុរសជនជាតិជប៉ុនម្នាក់លេងចាប់តុក្កតាចាញ់ចំនួន ២០០ ដងទូរស័ព្ទហៅប៉ូលីសមកស៊ើបអង្កេត
“នេះជាល្បែងបោកប្រាស់”
បុរសជនជាតិជប៉ុនម្នាក់លេងល្បែងចាប់តុក្កតាចាញ់ជាង ២០០ ដង សង្ស័យថាម៉ាស៊ីនឆបោកក៏បានទូរស័ព្ទហៅប៉ូលីសមកស៊ើបអង្កេត។
រូបភាព https://soranews24.com/
នៅប្រទេសជប៉ុនល្បែងចាប់តុក្កតាពេញនិយមយ៉ាងខ្លាំងក្នុងនោះមានរង្វាន់ដែលគួរអោយចាប់អារម្មណ៍ជាច្រើនដូចជាតុក្កតា នំស្ករគ្រាប់ សាប៊ូកក់សក់ជាដើម។
ទោះជាយ៉ាងណាល្បែងចាប់តុក្កតាមិនស្ថិតលើរង្វាន់ទេតែស្ថិតលើកម្រិតពិបាកនៃល្បែង។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចចាប់តុក្កតាបានសម្រេចនោះទេ ដូច្នេះមនុស្សភាគច្រើនចង់សាកល្បងសំណាងរបស់ពួកគេ។
បន្ទាប់ពីបុរសម្នាក់លេងចាប់តុក្កតាចំនួន ២០០ ដងនៅក្នុងហាង Sega មួយកន្លែងក៏ខឹងសម្បា ហើយសង្ស័យថាឧបករណ៍នោះឆបោក។
បុរសម្នាក់នោះបង្ហោះលើគណនី Twitter របស់ខ្លួននិយាយថា “ខ្ញុំលេងមិនដែលឈ្នះសូម្បីតែម្តង ដូច្នេះខ្ញុំក៏បានរាយការណ៍ទៅប៉ូលីសដោយសង្ស័យថាឆបោក” ។
បន្ទាប់ពីប៉ូលីសទៅដល់បុគ្គលិកហាងបានពន្យល់ថានេះជាការរៀបចំដោយប្រព័ន្ធ។
ដើម្បីបញ្ជាក់អំពីបញ្ហានេះបុគ្គលិកប្រុសក៏បានសាកល្បងលេងដោយផ្ទាល់ ប្រហែលនេះជាថ្ងៃគ្មានសំណាងឬម៉ាសុីនពិតជាមានបញ្ហា បុគ្គលិកប្រុសម្នាក់នោះក៏លេងចាញ់ជាង ៣០០ ដង នៅទីបំផុតឈ្នះតែម្តងប៉ុណ្ណោះ។
ចំពោះបុរសដែលបានរាយការណ៍ប្រាប់ប៉ូលីសក៏លេងនៅឯម៉ាសុីនផ្សេងទៀតក្នុងហាងហើយឈ្នះ ដូច្នេះប៉ូលីសសម្រេចចិត្តបញ្ឈប់ការស៊ើបអង្កេត។
https://twitter.com/hajimesyacho/status/1312755422151892992?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1312755422151892992%7Ctwgr%5Eshare_3%2Ccontainerclick_1&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F118104.html
រឿងនេះទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងតាមបណ្តាញអុីនធឺណេត មនុស្សជាច្រើនគិតថាម៉ាស៊ីនទាំងនេះត្រូវបានគេរចនាឡើងដោយអត្រាឈ្នះទាបបំផុតឬមិនឈ្នះក៏ថាបាន។
បន្ទាប់ពីទទួលបានមតិយោបល់ និងការរិះគន់យ៉ាងច្រើន ផ្នែក PR របស់ក្រុមហ៊ុន Sega Group ចេញសេចក្តីប្រកាសនៅថ្ងៃបន្ទាប់ថា៖
“ជាទូទៅល្បែងចាប់តុក្កតាជាវិធីមួយសម្រាប់អតិថិជនសាកល្បងទេពកោសល្យ និងសំណាងរបស់ខ្លួន។ ជាការពិតយើងព្យាយាមធ្វើឱ្យបុគ្គលិកយល់អំពីស្ថានភាពរបស់អតិថិជន ដូច្នេះប្រសិនបើមានអ្វីដែលមិនយល់ អ្នកអាចនិយាយជាមួយបុគ្គលិកឬស្នើអោយពួកគេជួយ” ។
សុរបមកហាក់ដូចជាអ្នកប្រើបណ្តាញអុីនធឺណេតមិនយល់ស្របនឹងការពន្យល់នេះ ពួកគេគាំទ្រអតិថិជនដែលលេងមិនឈ្នះម្នាក់នោះ។
“គ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ”
“គួរតែព្យួរផ្លាកសញ្ញាបង្ហាញពីអត្រាឈ្នះល្អជាង”
“”ខ្ញុំសង្ឃឹមថាអ្នកនឹងទទួលបានប្រាក់របស់អ្នកមកវិញ”
គ្មានព័ត៌មានណាមួយបញ្ជាក់ថាក្រុមហ៊ុន Sega នឹងប្រគល់ប្រាក់អោយអតិថិជនរូបនោះវិញទេ ប៉ុន្តែនេះក៏ជាការដាស់តឿនអ្នកដែលងប់ងល់នឹងល្បែងនេះតែគ្មានជំនាញ។ អ្នកគួរតែចំណាយប្រាក់ទៅលើអ្វីដែលប្រសើរជាងនេះ។
AD