ការធ្វើ Marketing ដោយគ្រាន់តែផ្លាស់ប្តូរវិធីសាស្រ្តផ្សាយពាណិជ្ជកម្មអាស្រ័យលើផលិតផល

នៅលើពិភពលោកជំនាញ Marketing កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង។ ជាពិសេសអ្នកដែលធ្វើការខាងវិស័យ​​នេះ​ជាមនុស្សស្វាហាប់ មានភាពច្នៃប្រឌិត សមត្ថភាពប្រាស្រ័យទាក់ទង ប្រើពាក្យពេចន៍ស្ទាត់ជំនាញ -ល- ។ តើ​បុគ្គលិក​ផ្នែក Marketing ពិតជា​ឡូយដូចជាអ្នកគិតដែរទេ?

សូមកុំចាញ់បោកល្បិចទីផ្សារដែលគេប្រើ មនុស្សខ្លះប្រសប់និយាយមិនប្រាកដថាមានចំណេះដឹងច្រើនដូចអ្នកគិតនោះ​​ទេ។ ផ្ទុយទៅវិញមនុស្សវៃឆ្លាតជាមនុស្សដែលសាមញ្ញ។

រូបភាព https://www.hitachi-solutions.co.jp/digitalmarketing/sp/column/dm_vol01/

កាលពីមុនខ្ញុំធ្លាប់ធ្វើការក្នុងក្រុមហ៊ុន Yahoo ជប៉ុន។ ក្រោយមក ខ្ញុំធ្វើជាអ្នករៀបចំផែនការទីផ្សារសម្រាប់ក្រុមហ៊ុនផលិតរថយន្ត ផលិតភេសជ្ជៈ ផលិតស្រាបៀរ ហើយក៏ធ្វើជាអ្នកប្រឹក្សាផ្នែកទីផ្សារសម្រាប់អ្នកអភិវឌ្ឍអចលនទ្រព្យ​ផងដែរ។

នៅពេលនោះខ្ញុំមានឱកាសប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើនក្នុងវិស័យក៏ដូចជាស្គាល់អតិថិជនច្រើន។ តាម​បទ​ពិសោធន៍​ផ្ទាល់ខ្លួនខ្ញុំអាចបញ្ជាក់រឿងមួយ។ គ្មានអ្នកជំនាញណាម្នាក់ព្យាយាមបញ្ចុះបញ្ចូលអ្នកដទៃដោយពាក្យពេចន៍ពិបាកយល់នោះទេ។

ប្រហែលកំឡុងពេលរៀនអ្នកអាចនឹងប្រទះពាក្យពេចន៍ពិបាកៗ ប៉ុន្តែនៅពេលពន្យល់ប្រាប់អ្នកដទៃត្រូវនិយាយ​យ៉ាង​ណា​ឲ្យមនុស្សគ្រប់គ្នាយល់ពីអត្ថន័យរបស់អ្នក។

លើកនេះខ្ញុំនឹងណែនាំអ្នកអំពីគោលការណ៍ទីផ្សារមូលដ្ឋានដើម្បីកុំឲ្យមនុស្សមួយចំនួនបំភាន់ភ្នែក។

គម្លាតផលិតផល

អាស្រ័យទៅលើប្រភេទផលិតផលគម្លាតចំពោះអតិថិជនមានភាពខុសគ្នា។ សូមក្រឡេកមើលឧទាហរណ៍ខាងក្រោម។

ចំពោះផលិតផលស្រាបៀរ។

រូបភាព https://www.tsunagujapan.com/9-japanese-beers-you-should-try/

នៅពេលជ្រើសរើសស្រាបៀរ តើអ្នកចាប់អារម្មណ៍ទៅលើអ្វី? គ្រឿងផ្សំឬពណ៌?

ចំពោះផលិតផលស្រាបៀរអតិថិជនម្នាក់ៗមានគំនិតរៀងៗខ្លួន ហើយក៏អាចផ្លាស់ប្តូរយ៉ាងឆាប់រហ័សផងដែរ។ ចំពោះ​មុខ​ទំនិញប្រើប្រាស់គម្លាតរវាងអតិថិជនមិនច្រើនទេ។

ក្នុងស្ថានភាពនេះអ្នកត្រូវបង្កើតផលិតផលដែលទាក់ទាញ ឬគួរឲ្យ​ចាប់អារម្មណ៍។ ចំពោះប្រភេទផលិតផលបង្កើត​ចំណាប់អារម្មណ៍ ពេញនិយមវាប្រាកដជាមិនល្អទេប្រសិនបើអ្នកពន្យល់លម្អិត។

ផ្ទុយទៅវិញ ទំនិញដែលមានគម្លាតដូចជារថយន្ត ឬអចលនៈទ្រព្យ។ នៅពេលដែលទិញឡាន ឬទិញផ្ទះអតិថិជនតែង​ចំណាយ​​ពេលស្វែងយល់ព័ត៌មានលម្អិតមែនទេ? ជាការពិតណាស់ អ្នកមានមួយចំនួនទិញអចលនទ្រព្យ ឬរថយន្តតាម​ការពេញនិយម ប៉ុន្តែភាគច្រើនគិតពិចារ​ណាប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តទិញ។ ក្នុងស្ថានភាពនោះអ្នកត្រូវផ្តល់ការពន្យល់លម្អិតជូនអតិថិជន ម្យ៉ាងវិញទៀត គ្រឿងសំអាងក៏ជាប្រភេទទំនិញមានគម្លាតផង​ដែរ។

នៅពេលដែលអ្នកដឹងពីលក្ខណៈពិសេសនៃផលិតផលដែលអ្នកកំពុងធ្វើជំនួញ ជំហានបន្ទាប់ត្រូវជ្រើសរើសយុទ្ធសាស្រ្ត​ទីផ្សារដែល​សមស្របបំផុត។

រូបភាព https://www.qs.com/4-steps-to-get-your-universitys-digital-marketing-strategy-ready-for-2016/

ចំពោះផលិតផលដែលមិនសូ​វមានគម្លាតយល់ល្អបង្កើនទំនាក់ទំនងនឹងអតិថិជន មធ្យោបាយដែលល្អបំផុតប្រើ​បដា​លើ​អុីនធឺណេត។ វិធីសាស្រ្តដែលគួរតែពិចារណាដូចជាការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ ផ្ទាំងប៉ាណូ ខិត្ត​ប័ណ្ណ -ល- ។ ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ត្រូវចំណាយច្រើន ហើយរយៈពេលផ្សាយក៏ខ្លីពិបាកក្នុងការពន្យល់ណាស់ ដូច្នេះមិនអាចនិយាយលម្អិតអំពីផលិតផលនោះទេ។

គោលបំណងនៃការផ្សាយពាណិជ្ជកម្មដើម្បីបង្កើនការផ្សព្វផ្សាយឲ្យទូលាយ ដើម្បីធ្វើបានដូចនេះត្រូវបង្កើត​រូបភាពដែលគួរឲ្យ​ទាក់ទាញ។ ក្រៅពីនេះ ប្រសិនបើផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍គួរបន្ថែមភាពជឿជាក់សម្រាប់​ផលិត​ផល។

ចំពោះផលិតផលដែលមានគម្លាតឆ្ងាយអ្នកត្រូវប្រើការផ្សាយពាណិជ្ជកម្មដែលពន្យល់យ៉ាងលម្អិតអំពីផលិតផល។ ទម្រង់នៃការផ្សាយពាណិជ្ជកម្មទាំងនោះរួមមានការផ្សាយតាមទស្សនាវដ្តី និងអុីនធឺណេត។ មធ្យោបាយឃោសនាដែល​អាចឆ្លើយតបទៅនឹងការពន្យល់ជាក់លាក់ និងត្រឹមត្រូវបំផុតគឺប្រព័ន្ធផ្សព្វផ្សាយរបស់យីហោផ្ទាល់ខ្លួន។

អ្នកពិគ្រោះយោបល់ជាច្រើនសង្កត់ធ្ងន់ទៅលើ Owned media ប៉ុន្តែយីហោមិនច្រើនទេដែលអាចដំណើរការប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន? ហើយទោះបីមានក៏ជាខ្នាតតូចប៉ុណ្ណោះ។ ហេតុអ្វី?

ពិតជាពិបាកក្នុងការជ្រើសរើសប្រព័ន្ធឃោសនា។ លើសពីនេះប្រព័ន្ធឃោសនានីមួយៗត្រូវតែមានមាតិកាជារៀងរាល់ថ្ងៃ ហើយត្រូវធ្វើជាបន្តបន្ទាប់អស់រយៈពេលច្រើនឆ្នាំ។ បើមិនដូច្នោះទេប្រព័ន្ធផ្សព្វផ្សាយនឹងបាត់បង់។

ដូច្នេះប្រសិនបើអ្នកគិតធ្វើតាម Owned media អ្នកត្រូវរៀបចំផែនការរយៈពេលវែង។ បើមិនដូច្នោះទេគួរតែបង្កើត​ការ​ផ្សព្វផ្សាយដោយវិធីសាស្ត្រផ្សេង។

ការផ្សាយពាណិជ្ជកម្មដោយប្រើបដាកាន់តែមានតម្លៃថោក ម្យ៉ាងអាចចូលទៅជិតអតិថិជនបានយ៉ាងងាយស្រួល​ផង​ដែរ។ ចំពោះផលិតផលដែលមានគម្លាតឆ្ងាយការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនមិនមែនមិនសំខាន់ឡើយប៉ុន្តែប្រសិទ្ធភាពអាចត្រូវពិចារណាបន្ថែម។

សរុបទៅដើម្បីរៀបចំផែនការទីផ្សារឆ្លាតវៃ អ្នកត្រូវជ្រើសរើសការឃោសនាដែលសមស្របសម្រាប់ប្រភេទផលិតផលនីមួយៗ មិនត្រឹម​តែអាចយកចិត្តអតិថិជនប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យ​អតិថិជនជឿជាក់លើគុណភាពផងដែរ។ សំខាន់​​បំផុត​មិនចាំបាច់ប្រើពាក្យពេចន៍ច្របូកច្របល់ទេ គ្រាន់តែប្រើពាក្យសាមញ្ញជាអាថ៌កំបាំងនៃភាពជោគ​ជ័យ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: