នៅប្រទេសជប៉ុនតើអ្នកដឹងទេថាកន្លែងណាទាបជាងគេ?

ប្រាកដណាស់ មនុស្សជាច្រើនប្រហែលជាដឹងថាកន្លែងដែលខ្ពស់ជាងគេនៅជប៉ុនគឺភ្នំហ្វូជី។

រូបភាព https://gendai.ismedia.jp/articles/-/76528

ទោះបីជាភ្នំហ្វូជីមិនមែនជាភ្នំដែលខ្ពស់ជាងគេនៅលើពិភពលោក ប៉ុន្តែជាភ្នំដែលខ្ពស់ជាងគេនៅប្រទេសជប៉ុនមានកម្ពស់ ៣៧៧៦ ម៉ែត្រ។ នៅប្រទេសនេប៉ាល់ជួរភ្នំ Himalaya កំពូលភ្នំមួយមានកម្ពស់ ៣០០០ ម៉ែត្រ គ្មានឈ្មោះ ប៉ុន្តែដោយសារភ្នំខ្ពស់ហើយទេសភាពស្អាត ដូច្នេះវាល្បីខ្លាំងណាស់។

ផ្ទុយមកវិញ តើអ្នកដឹងទេថានៅជប៉ុនកន្លែងណាទាបជាងគេដែរទេ? នោះគឺស្រះ Hachiro ខេត្ត Akita ទាបជាងនីវ៉ូទឹកសមុទ្រ ៤ ម៉ែត្រជាកន្លែងដែលទាបបំផុតនៅជប៉ុន។

នៅទីនោះគេធ្វើភ្នំសិប្បនិម្មិតមួយ។

រូបភាព https://questblog.tokyo/ogatafuji

កម្ពស់ភ្នំស្មើនីវ៉ូទឹកសមុទ្រ ដូច្នេះភ្នំត្រូវគេកត់សម្គាល់ថា មានកម្ពស់ ០ ម៉ែត្រ។ ស្តាប់ទៅមិនដូចជាកម្ពស់ភ្នំឡើយ ប៉ុន្តែដោយសារភ្នំមួយនេះស្ថិតនៅលើដីទាបជាងកម្រិតទឹកសមុទ្រ។

នេះមិនមែនជារឿងចម្លែកអ្វីទេ។

នេះជារូបភាពរ៉ែថ្មកំបោរ Hachinohe នៅ Hachinohe ខេត្ត Aomori ។ នៅទីនេះថ្មកំបោរត្រូវបានគេជីកក្នុង​អណ្តូង​រ៉ែធំមួយដែលលាតសន្ធឹងចម្ងាយ ១០០០ ម៉ែត្រនាទិសខាងលិច និងចម្ងាយ ១៨០០ ម៉ែត្រនាទិសខាងកើត។

អ្នកដែលរស់នៅទីនោះជីកដីជ្រៅស្វែងរកថ្ម បច្ចុប្បន្ននេះមានជម្រៅ ១៧០ ម៉ែត្រ។

យើងនឹងធ្វើការប្រៀបធៀបជម្រៅអណ្តូងរ៉ែ។

រូបភាព https://skyskysky.net/003-101-150.html

អគារ Kioi នៅ Chiyoda ទីក្រុងតូក្យូសរុបមាន ៣៦ ជាន់ និងកម្ពស់ ១៧៧,៦៥ ម៉ែត្រ។ ដូច្នេះជម្រៅអណ្តូងរ៉ែប្រហាក់​​ប្រហែល​នឹងកម្ពស់អាគារនេះ។

តើអ្នកដឹងថាកន្លែងណាជ្រៅជាងគេនៅលើពិភពលោក?

រូបភាព https://zatsugaku-mystery.com/deepest-hole/

នេះជារណ្តៅខួងនៅឧបទ្វីប Kora ប្រទេសរុស្ស៊ី ជម្រៅប៉ាន់ប្រមាណប្រហែល ១២ គីឡូម៉ែត្រ ជ្រៅរហូតដល់ថ្នាក់ត្រូវប្តូរឯកតារង្វាស់។

ខ្ញុំពិតជាឆ្ងល់ធ្វើយ៉ាងណាមនុស្សអាចជីករណ្តៅជ្រៅយ៉ាងនេះ?

មនុស្សភាគច្រើនតែងចាប់អារម្មណ៍តែកន្លែងដែលខ្ពស់ជាងគេ ប៉ុន្តែកន្លែងដែលទាបក៏មានភាពទាក់ទាញម្យ៉ាងដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: