ទីក្រុងតូក្យូប្រារព្វពិធីបុណ្យ Sanja Matsuri ទាក់​ទាញ​មនុស្ស​ជា​ច្រើន

កាលពីថ្ងៃសៅរ៍ថ្ងៃអាទិត្យកន្លងទៅពិធីបុណ្យ Sanja Matsuri ដែលប្រារព្វធ្វើឡើងនៅទីសក្ការៈបូជា Asakusa ទីក្រុង​តូក្យូ។ បន្ទាប់ពីត្រូវពន្យាពេលកាលពីខែឧសភាដោយសារជំងឺកូវីដ-១៩ ធ្វើឡើងក្នុងទ្រង់ទ្រាយតូចជាងមុន។

រូបភាព NHK

ផ្លូវ និងពេលវេលាក្បួនដង្ហែទី​សក្ការៈ​បូជាខ្នាតតូចមិនត្រូវបានប្រកាសទេ ហើយចំនួនមនុស្សដែលចូលរួមក្នុងពិធីដង្ហែនេះត្រូវកម្រិត​ប្រហែល ១០០ នាក់ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩។

ការតុបតែងរថយន្តដង្ហែទៅដល់ទីសក្ការៈបូជាជុំវិញតំបន់ Asakusa គេហៅថា “Goyosha” ។ ក្បួនដង្ហែទាក់ទាញមនុស្ស​ជាច្រើនលើកដៃអបអរ និងថតរូប។

ស្រ្តីម្នាក់វ័យ ៤០ ឆ្នាំនិយាយថាគាត់ចង់ចូលរួមក្បួនដង្ហែដូចរាល់ឆ្នាំ ទោះជាយ៉ាងណាគាត់ពិតជារីករាយណាស់ដែលបាន​ឃើញក្បួនដង្ហែនៅឆ្នាំនេះ។

លោក Miyamoto Unosuke ប្រធានអ្នករៀបចំកម្មវិធីមានប្រសាសន៍ថាលោកពិតជារីករាយដែលមនុស្សជាច្រើនទន្ទឹងរងចាំពិធីបុណ្យនេះ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: