ភាពស្រដៀងគ្នារវាងផែនទីខេត្ត Chiba និងរឿងគំនូវជីវចល Neon Genesis Evangelion

ប្រសិនបើអ្នកចូលចិត្តមើលរឿងគំនូរជីវចល Evangelion អ្នកប្រាកដជាស្គាល់ Hakone ទីកន្លែងដែលផ្សារភ្ជាប់ទំនាក់​ទំនងនឹង Anime នេះ។ ដើរលំហែកាយតាមដងផ្លូវ Hakone នឹកស្រមៃពីទិដ្ឋភាពក្នុងរឿង Anime ។

ទោះយ៉ាងណាថ្មីៗនេះវិចិត្រករជនជាតិជប៉ុនម្នាក់ឈ្មោះ Ninomae Hajime (@ninohajim) រកឃើញចំណុចដែលគួរអោយចាប់អារម្មណ៍មួយទាក់ទងនឹងភាគនិរតី Hakone នោះគឺ Chiba ។

សូមមើលផែនទីខេត្តនេះ។

រូបភាព https://grapee.jp/en/154450

តើអ្នកដឹងថាជាអ្វីដែរទេ? 

ចូរសាកល្បងភ្ជាប់ផ្នែកខាងក្រៅខេត្ត Chiba នៅលើផែនទីបញ្ចូលគ្នា។

រូបភាព https://grapee.jp/en/154450

តាមពិតទៅឆ្នូតខ្មៅផ្នែកខាងក្រៅផែនទីខេត្ត Chiba មានលក្ខណៈស្រដៀងនឹង Eva Unit-01 ។

រូបភាព https://grapee.jp/en/154450

អ្នកនិយមលេងអុីនធឺណេតជាច្រើនបង្ហាញអំពីចំណាប់អារម្មណ៍ចំពោះការរកឃើញនេះ។

  • ដូច្នេះខ្ញុំរស់នៅត្រង់កញ្ចឹងករបស់ Eva Unit-01 មែនទេ?
  • Tokyo-3 (ទីតាំងនៅក្នុង Neon Genesis Evangelion) ស្ថិតនៅខេត្ត Chiba ។
  • ពូកែរកឃើញម្ល៉េះ អស្ចារ្យណាស់!!!

និយាយអីញ្ចឹងតើអ្នកដឹងទេថាខេត្ត Chiba ខណ្ឌដាច់ពីប្រទេសជប៉ុនដោយទន្លេ? នៅកន្លែងផ្សេងចង់ទៅដល់ Chiba ត្រូវឆ្លងស្ពាន។ ទោះជាយ៉ាងណាមិនមែនជនជាតិ​ជប៉ុនសុទ្ធតែចាប់អារម្មណ៍នូវចំណុចទាំងនេះឡើយ។

ការផ្លាស់ប្តូរទស្សនៈចំពោះអ្វីម្យ៉ាងនឹងនាំមកនូវគំនិតថ្មីៗ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: