គ្រូបង្រៀនសម្រក់ទឹកនៅជប៉ុនជួយមនុស្សចំនួន ៥ ម៉ឺននាក់កាត់បន្ថយភាពតានតឹង
លោក Hidefumi Yoshida ជាគ្រូបង្រៀនម្នាក់ណែនាំមនុស្សរាល់គ្នាអោយសម្រក់ទឹកភ្នែកជាមធ្យោបាយកាត់បន្ថយភាពតានតឹង និងទទួលបានជីវិតរីករាយ។
មុនពេលប្រកបអាជីពជាគ្រូបង្រៀនសម្រក់ទឹកភ្នែកលោក Hidefumi Yoshida ជាគ្រូបង្រៀននៅវិទ្យាល័យម្នាក់។ គាត់ហៅខ្លួនឯងថា “Namida sensei” (គ្រូទឹកភ្នែក) ពាក្យបច្ចេកទេសគេហៅថា “rui-katsu” មានន័យថា “ស្វែងរកទឹកភ្នែក” គាត់តែងតែរៀបចំសិក្ខាសាលាជាច្រើននៅទូទាំងប្រទេសជប៉ុនដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការសម្រក់ទឹកភ្នែក ហើយបង្រៀនពួកគេពីរបៀបយំបន្ថយភាពតានតឹង។
យំដើម្បីទទួលបានសុភមង្គលជាងនេះ
ប្រទេសជប៉ុនស្ថិតក្នុងចំណោមប្រទេសដែលប្រជាជនយំតិចបំផុតនៅលើពិភពលោក។ ទស្សនៈខ្លះលើកឡើងពីផ្នត់គំនិតទុទិដ្ឋិនិយមទាក់ទងនឹងទឹកភ្នែកក្នុងបណ្តាប្រទេសអាស៊ីដោយចាត់ទុកវាជាការបង្ហាញភាពទន់ខ្សោយ។ បើយោងតាមការចែករំលេករបស់លោក Hidefumi Yoshida ដំបូងប្រជាជនជប៉ុនមានទំនោរងាយយំ ប៉ុន្តែការផ្លាស់ប្តូរការយល់ដឹងសង្គមបានធ្វើឱ្យមនុស្សពេញវ័យ និងកុមារមិនងាយសម្រក់ទឹកភ្នែក យូរៗទៅក៏បិទបាំងចិត្តរបស់ខ្លួន។ លោក Yoshida បានព្យាយាមផ្លាស់ប្តូរគំនិតនេះដោយអប់រំប្រជាជនអំពីអត្ថប្រយោជន៍នៃការយំដូចជាវិធីសម្រាក និងបង្ការភាពតានតឹង។
រូបភាព https://www.odditycentral.com/
គ្រូបង្រៀនអាយុ ៤៥ ឆ្នាំរូបនេះបានជួយអោយមនុស្ស ៥ ម៉ឺននាក់សម្រក់ទឹកភ្នែករយៈពេល ៧ ឆ្នាំកន្លះដែលរួមចំណែកដល់ការលុបបំបាត់ភាពអាម៉ាស់របស់សង្គមជប៉ុនចំពោះទឹកភ្នែក។
លោក Yoshida បានចែករំលែកជាមួយ Japan Times ថា៖
“ប្រសិនបើអ្នកយំម្តងក្នុងមួយសប្តាហ៍ អ្នកអាចរស់នៅដោយគ្មានភាពតានតឹង ទឹកភ្នែកមានប្រសិទ្ធភាពជាងការសើចឬគេងដើម្បីបន្ថយភាពតានតឹង។”
លោកក៏បានពន្យល់ថាការយំពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នក តាមរយៈការរំញោចសកម្មភាពសរសៃប្រសាទអាណិតអាសូរ ចង្វាក់បេះដូងយឺត និងធ្វើអោយចិត្តស្ងប់ស្ងាត់។ នៅពេលយំកាន់តែខ្លាំងអារម្មណ៍របស់អ្នកកាន់តែប្រសើរឡើង។ យំអោយខ្លាំងជាការល្អបំផុតប៉ុន្តែប្រសិនបើអ្នកមិនអាចធ្វើបាន គ្រាន់តែសម្រក់ទឹកភ្នែកពីរបីតំណក់ក៏អាចជួយអោយអារម្មណ៍ និងសុខភាពរបស់អ្នក។ អ្វីដែលសំខាន់ទឹកភ្នែកនោះត្រូវបញ្ចូលនូវអារម្មណ៍ពិត។
លោក Hidefumi Yoshida ពន្យល់អត្ថន័យប្រភេទទឹកភ្នែកនីមួយៗ។ ទឹកភ្នែកស្រក់ដោយសារអារម្មណ៍មួយប្រព្រិចភ្នែកដូចជាការមើលរឿងឬខ្សែភាពយន្តបែបមនោសញ្ចេតនា ការអានសៀវភៅឬស្តាប់ចម្រៀងលន្លង់លន្លោច។ សម្រក់ទឹកភ្នែកពេលយើងមានអារម្មណ៍សោកសៅធ្វើអោយអូសបន្លាយភាពមិនសប្បាយចិត្ត ហើយវាអាចនាំមកនូវផលវិបាកអវិជ្ជមាន។
លោក Hidefumi Yoshida បានបង្រៀនអំពីអត្ថប្រយោជន៍នៃការយំរយៈពេល ៧ ឆ្នាំកន្លះ ប៉ុន្តែអាជីពបង្រៀនសម្រក់ទឹកភ្នែករបស់គាត់វិវត្តន៍ខ្លាំងក្នុងឆ្នាំ ២០១៥ នៅពេលប្រទេសជប៉ុនណែនាំកម្មវិធីធ្វើតេស្តកម្រិតតានតឹងចំពោះក្រុមហ៊ុនដែលមាននិយោជិកចាប់ពី ៥០ នាក់ឡើងទៅ។ ចាប់តាំងពីពេលនោះមកលោក Hidefumi Yoshida មមាញឹកនឹងការអញ្ជើញជាច្រើនអោយធ្វើបទបង្ហាញ និងប្រើបច្ចេកទេស “rui-katsu” ដើម្បីជួយអោយអ្នករាល់គ្នាកាត់បន្ថយភាពតានតឹងបណ្តាលមកពីក្រុមហ៊ុន និងអង្គការផ្សេងៗ។
លោក Yoshida ប្រើខ្សែភាពយន្ត សៀវភៅកុមារ និងសំបុត្រធ្វើអោយមនុស្សគ្រប់គ្នាយំ។ ខ្សែភាពយន្តក្រោមប្រធានបទខុសគ្នាដូចជាគ្រួសារ សត្វឬធម្មជាតិជាដើម។ មនុស្សមួយចំនួនរំជួលចិត្តសម្រក់ទឹកនៅពេលឃើញទេសភាពដ៏អស្ចារ្យនៃធម្មជាតិ។
AD