ប្រាក់ចំណូលរោងភាពយន្តជប៉ុនបានធ្លាក់ចុះយ៉ាងខ្លាំង
ក្រុមហ៊ុនផលិតខ្សែភាពយន្តធំៗរបស់ជប៉ុនបានរាយការណ៍ថាចំណូលធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំនេះ។ ដោយសារតែជំងឺកូវីដ-១៩ រីករាលដាលគ្រប់ទីកន្លែងបណ្តាលអោយរោងភាពយន្ត និងរោងកុនត្រូវបិទទ្វារ ហើយចំណែកអ្នកចូលចិត្តមើលគុនត្រូវនៅផ្ទះ។
រូបភាព NHK
ក្រុមហ៊ុន Shochiku បានរាយការណ៍ពីការខាតបង់សុទ្ធចំនួន ៨៩ លានដុល្លាររយៈពេល ៦ ខែគិតរហូតដល់ចុងខែសីហា។ ប្រាក់ចំណូលសុទ្ធយ៉េនធ្លាក់ចុះ ៦០,៨% ប្រៀបទៅនឹងឆ្នាំមុន។
យោងតាមអត្រានៃខាតបង់គេរំពឹងថានឹងកើនឡើង ១៦៦ លានដុល្លារគិតរហូតដល់ខែកុម្ភៈឆ្នាំក្រោយ។
គូប្រជែងធំ Toho ក៏ប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណេញសុទ្ធចំនួន ៨៣,៤% ទឹកប្រាក់សរុប ៣៥ លានដុល្លារ ចំណូលធ្លាក់ចុះ ៤៨,៦% ។
ទោះយ៉ាងណាភ្នាក់ងារ Toho បានអោយដឹងថាស្ថានភាពប្រសើរឡើងបន្តិច ហើយការធ្លាក់ចុះមិនមានសភាពធ្ងន់ធ្ងរដូចរយៈពេលពីខែមីនាដល់ខែឧសភា ដោយសារចំណូលថ្មីពីគំនិតផ្តួចផ្តើមចាក់ផ្សាយការសម្តែងផ្ទាល់នៅលើអុីនធឺណេត។
Japo Cambodia