កោះ Gunkanjima បើកដំណើរកំសាន្តសម្រាប់ភ្ញៀវទេស​ចរណ៍​ឡើងវិញ

តំបន់ទេសចរណ៍ភាគខាងលិចប្រទេសជប៉ុនដែលស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទទួលស្គាល់ដោយអង្គការយូណេស្កូបានបើកដំណើរការជាថ្មីបន្ទាប់ពីរងការខូចខាតដោយសារព្យុះ។

រូបភាព NHK

កោះ Gunkanjima ឬគេអាចហៅម្យ៉ាងទៀតថានាវាចម្បាំងស្ថិតនៅឆ្នេរសមុទ្រខេត្ត Nagasaki ធ្លាប់ជាទីតាំង​អណ្តូង​រ៉ែ Hashima ។ នេះជាកន្លែងដែលត្រូវបានគេទទួលស្គាល់ការរួមចំណែកក្នុងបដិវត្តឧស្សាហកម្មនៃប្រទេស​ជប៉ុន។

ទីក្រុង Nagasaki បានបិទច្រកកោះដោយសារព្យុះ Maysak បានបំផ្លាញកំពុងផែកាលពីដើមខែនេះ។ កាលពីថ្ងៃសុក្រ​​កំពុង​ផែបើកដំណើរការឡើងវិញ បន្ទាប់ពីត្រូវបានការិយាល័យចរាចរណ៍ត្រួតពិនិត្យសុវត្ថិភាព។

នាវាកម្សាន្តជាច្រើនដឹកអ្នកដំណើរចូលចតនៅលើកោះ។ ភ្ញៀវទេសចរណ៍ម្នាក់មកពីទីក្រុងតូក្យូនិយាយថាគាត់ពិតជារីករាយណាស់ដែលបានមកលេងកោះនេះ ហើយសង្ឃឹមថាកន្លែងទេសចរណ៍នេះអាចត្រូវបានអភិរក្សសម្រាប់មនុស្ស​ជំនាន់​ក្រោយ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: