លោកនាយករដ្ឋមន្រ្តីជប៉ុនធ្វើសន្និសិទកាសែតគំរប់រយៈពេល ១ ខែឡើងកាន់តំណែង
នៅថ្ងៃសុក្រនេះក្នុងសន្និសីទសារព័ត៌គំរប់រយៈពេល ១ ខែឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី លោក Suga Yoshihide សន្យាថានឹងដោះស្រាយបញ្ហាសំខាន់ៗ។
រូបភាព NHK
លោកនាយករដ្ឋមន្រ្តី Suga និយាយប្រាប់អ្នកសារព័ត៌មានថារយៈពេល ១ ខែកន្លងទៅបន្ទាប់ពីលោកបានបង្កើតគណៈរដ្ឋមន្រ្តីធ្វើការដើម្បីប្រជាជន ហើយលោកយល់ថាពេលវេលាកន្លងផុតទៅលឿនណាស់។ លោកនិយាយបន្តថាខ្លួនចងចាំអ្វីដែលត្រូវធ្វើមិនត្រូវស្ទាក់ស្ទើរ។
លោកនាយករដ្ឋមន្រ្តី Suga លើកឡើងអំពីបញ្ហាកាត់បន្ថយថ្លៃសេវាទូរស័ព្ទដែលជាគោលដៅក្នុងចំណោមគោលនយោបាយរបស់លោក។
ដូច្នេះហើយលោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថាលោកនឹងជម្រុញការធ្វើកំណែទម្រង់ដោយចាប់ផ្តើមនូវអ្វីដែលអាចធ្វើទៅបានភ្លាមៗដើម្បីឱ្យប្រជាជនទទួលបានអត្ថប្រយោជន៍។ គាត់ក៏បាននិយាយផងដែរថាខ្លួននឹងដោះស្រាយបញ្ហាជាច្រើនដោយយកចិត្តទុកដាក់ ហើយចងចាំគោលដៅដើមរបស់ខ្លួនជានិច្ច។
Japo Cambodia