តើមនុស្សដំបូងគេដែលហោះ​លើ​មេឃ​ជា​ជន​ជាតិ​​ជប៉ុន​​មែន​ទេ?

តើនរណាជាមនុស្សដំបូងគេនៅលើពិភពលោកហោះលើមេឃ? នៅពេលដែលគេសួរបែបនេះ មនុស្សភាគច្រើនតែងឆ្លើយថា បងប្អូនគ្រួសារ Wright ជនជាតិអាមេរិក។ ទោះជាយ៉ាងណា ចម្លើយនេះមិនប្រាកដថាត្រូវទាំងស្រុងនោះ​ទេ។

និយាយតាមត្រង់ បងប្អូនគ្រួសារ Wright ជាមនុស្សដំបូងគេដែលហោះលើមេឃដោយប្រើយន្ដហោះ។ ប្រសិន​បើ​មិន​រាប់​យាន​ជំនិះខាងលើធ្លាប់មានការហោះហើរលើមេឃពីមុនមកដែរ។ 

មនុស្សដំបូងដែលហោះហើរលើមេឃគឺបងប្អូនប្រុស Montgolier (បារាំង) ប្រើប៉េងប៉ោងខ្យល់ក្នុងឆ្នាំ ១៧៨៣ ។

រូបភាព https://intojapanwaraku.com/culture/123323/

នៅអឺរ៉ុបអំឡុងពេលនោះធ្លាប់មានគំនិតធ្វើត្រាប់តាមសត្វបក្សីប្រើស្លាបហោះលើមេឃ ប៉ុន្តែបច្ចេកវិទ្យានាពេល​នោះ​មិនទាន់អាចធ្វើបាន។

ក្រោយមក នៅឆ្នាំ ១៨៤៩ វិស្វករជនជាតិអង់គ្លេសម្នាក់ប្រើយន្តហោះធនស្រាល។ ខុសពីប៉េងប៉ោងខ្យល់ហោះ ដោយ​​ប្រើ​​កម្លាំង​​ខ្សល់ យន្តហោះធនស្រាលនាំមកនូវអារម្មណ៍ហោះហើរដូចបក្សី។ តើវិស្វកររូបនេះជាមនុស្សដំបូងគេដែល​ហោះ​លើមេឃមែនទេ? ជាក់ស្តែងមិនមែននោះ​ទេ។

ក្នុងឆ្នាំ ១៧៥៧ មុននោះជនជាតិជប៉ុនម្នាក់បានធ្វើការហោះហើរតាមរបៀបស្រដៀងគ្នានេះ។ មនុស្សម្នាក់នេះមាន​​ឈ្មោះ​ថា Koukichi Ukita ស្រុកកំណើតនៅ Okayama មុខរបរធ្វើជាអ្នកបិទស៊ុមសិល្បៈ។

គាត់ក៏បានប្រើជំនាញបិទស៊ុមសិល្បៈបង្កើតជាស្លាបសិប្បនិម្មិត ប៉ុន្តែដើម្បីហោះឡើងបានត្រូវមានកម្លាំងជម្រុញ។ នៅអឺរ៉ុបពេលនោះជាកន្លែងដែលប្រមូលផ្តុំបច្ចេកវិទ្យាថ្មី ការបង្កើតកម្លាំងជម្រុញហោះឡើងនៅតែជាអាថ៌កំបាំងនៅឡើយ។

ដោយមានបំណងចង់ហោះហើរលើមេឃ Ukita បានសង្កេតមើលបក្សីហើយបន្តការស្រាវជ្រាវ។

បន្ទាប់ពីបានធ្វើស្លាបសិប្បនិម្មិត គាត់លោតពីលើស្ពានឆ្លងកាត់ទន្លេ Asahi ហោះបានពីរបីម៉ែត្រ។

នៅពេលនោះ អ្វីដែលមិននឹកស្មានគាត់ធ្វើការសាកល្បងដោយផ្ទាល់។ ចំពោះការសាកល្បងប៉េងប៉ោងខ្យល់ អ្នកបង្កើតមិន​បាន​ចូលរួមក្នុងការពិសោធន៍នោះទេ តែជាអ្នកបម្រើក្នុងផ្ទះ។

ជាការពិតណាស់ ការសាកល្បងមួយណាដែលមិនធ្លាប់បរាជ័យ។

ទោះជាយ៉ាងណា Ukita នៅតែបន្តក្តីស្រមៃអាចហោះលើមេឃដូចជាបក្សី ដូច្នេះគាត់មានជំនឿចិត្តយ៉ាងខ្លាំង។

គេសន្មតថាក្រដាសជប៉ុនជាគន្លឹះនៃការពិសោធន៍ដែលទទួលបានជោគជ័យ។ ដោយសារតែក្រដាសជប៉ុនស្តើងហើយ​ស្រាលជាងក្រដាសធម្មតា។ នៅពេលនោះមានតែក្រដាសជប៉ុនទេដែលមានលក្ខណៈពិសេសទាំងនេះ។

Ukita ជាមនុស្សដែលទទួលបានជោគជ័យត្រូវបណ្តេញចេញពី Okayama ព្រោះតែរឿងអាស្រូវការពិសោធន៍ខាង​លើ។

រូបភា https://commons.wikimedia.org/wiki/File:Wing_model_of_Ukita_Kokichi.jpg

បន្ទាប់មកគាត់ផ្លាស់ទៅនៅ Shizuoka បន្តពិសោធ ប៉ុន្តែនៅតែត្រូវគេបណ្តេញចេញម្តងទៀត។

ដោយសារមូលហេតុ​នេះទើបគ្មានកំណត់ត្រានិយាយអំពីពិសោធន៍របស់ Ukita ដូច្នេះមិនមែនមនុស្សគ្រប់គ្នាសុទ្ធ​តែ​ដឹង​អំពីរឿងនេះឡើយ។

សាកស្រមៃមើលថា បុរសម្នាក់នេះពិតជាអាចហោះតាមបំណងប្រាថ្នារបស់ខ្លួន ដូច្នេះគាត់ប្រហែលជាពេញចិត្តណាស់! មិនមែនទទួលបានការទទួលស្គាល់ទើបគេហៅថាជោគជ័យនោះទេ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: