ភ្ញៀវទេសចរណ៍ជនជាតិជប៉ុនម្នាក់ជាប់គាំងនៅ Peru រយៈពេល ៧ ខែទទួលបានសំបុត្រទស្សនា Machu Picchu ពិសេសមួយសន្លឹក

ភ្ញៀវទេសចរណ៍ជនជាតិជប៉ុនម្នាក់បន្ទាប់ពីត្រូវជាប់គាំងនៅ Peru ដោយសារជំងឺកូវីដ-១៩ ក៏សម្រេចទៅលេង Machu Picchu ពេលដែលរដ្ឋាភិបាលក្នុងតំបន់ម្រេចចិត្តបើកទីតាំងនោះឡើងវិញ។

គម្រោងត្រូវផ្លាស់ប្តូរ

បុរសម្នាក់ឈ្មោះ Jesse Katayama ភ្ញៀវទេសចរណ៍អាយុ ២៦ ឆ្នាំមកពីទីក្រុង Osaka ប្រទេសជប៉ុនគ្រោងនឹងទៅទស្សនា Machu Picchu ជាតំបន់បេតិកភណ្ឌពិភពលោកដែលទទួលស្គាល់ដោយអង្គការយូណេស្កូ ប៉ុន្តែដំណើរកំសាន្ត​ត្រូវពន្យារពេលដោយសារជំងឺកូវីដ-១៩ រាតត្បាត។

រូបភាព https://nextshark.com/machu-picchu-reopens-for-only-1-japanese-tourist-stranded-in-peru-for-7-months/

កាលពីថ្ងៃទី ១៤ ខែមីនា Katayama បានទៅដល់ Aguas Calientes ហើយក៏ជាកន្លែងដែលភ្ញៀវទេសចរភាគច្រើនចាប់ផ្តើមដំណើរផ្សងព្រេង Machu Picchu ។

គួរអោយស្តាយរដ្ឋាភិបាល Peru បានសម្រេចចិត្តបិទកន្លែងនោះដើម្បីរក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍។ ដោយ​សារជាប់គាំងនៅ Peru បានជា Katayama ជួលបន្ទប់តូចមួយនៅ Aguas Calientes ដូច្នេះគាត់ត្រូវស្នាក់នៅទីក្រុង​នេះព្រោះគេបិទព្រំដែន។ ដំណើរផ្សងព្រេងអា​មេ​រិ​កខាងត្បូងក៏មិនអាចបន្តទៀតដែរ។

នៅប្រទេសជប៉ុន Katayama ជាគ្រូបង្វឹកប្រដាល់ Boxing ហើយក៏សម្រេចបង្រៀនប្រដាល់ដល់ក្មេងៗក្នុងស្រុកពេល​ទំនេរ។

https://www.instagram.com/jessekatayama/?utm_source=ig_embed

ក្រៅពីការបង្កើតមិត្តភាពជាមួយអ្នកស្រុក គាត់ក៏បានទៅទស្សនាមើលតំបន់ជិតៗមួយចំនួនទៀតដូចជាភ្នំ Putucusi និងជ្រោះ Calientes ។

Katayama បាននិយាយថាគាត់តែងតែសរសើរចំពោះសម្រស់របស់ Machu Picchu ប៉ុន្តែពេលនេះគាត់គ្មានសង្ឃឹម​ថាអាចគយគន់សម្រស់ទីនេះទៀតទេ ព្រោះប្រាក់របស់គាត់ជិតអស់ហើយ។

“ខ្ញុំមិនគិតថាវានឹងក្លាយទៅជាការពិតទេពីព្រោះខ្ញុំមិនរំពឹងថាពួកគេនឹងបើកឡើងវិញក្នុងឆ្នាំនេះ ទោះជាយ៉ាង​ណា​ខ្ញុំ​ក៏ធ្លាប់មានពេលវេលាដ៏អស្ចារ្យនៅទីនេះ” ។

អភូតហេតុ

នៅពេលដែល Katayama អស់សង្ឃឹមបំផុតក៏ទទួលបានជំនួយពីក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកដែលមានឈ្មោះថា Andean Roots Peru ជួយ។ ក្រុមហ៊ុនទេសចរណ៍ក្នុងតំបន់សហការជាមួយក្រសួងវប្បធម៌ជាតិផ្តល់អោយ Katayama សំបុត្រចូលកន្លែងពិសេសមួយសន្លឹក។ អ្នកធ្វើដំណើរជាមួយគាត់ជាប្រធានតំបន់ទេសចរណ៍គឺលោក Jose Bastante និងអ្នកថតរូបពីរនាក់សម្រាប់ចងក្រងឯកសារ។

Katayama ចែករំលែកឱកាសដ៏កម្រនេះលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនដោយសរសេរថា “ខ្ញុំគិតថាខ្ញុំមិនអាច​ទៅដល់ Machu Picchu បានទេ ប៉ុន្តែអាជ្ញាធរបានផ្តល់សិទ្ធិពិសេសដល់ខ្ញុំ។ អ្នកស្រុក Peru ចិត្តល្អណាស់! សូមអរគុណ” ។

https://www.instagram.com/p/CGQvpQcpk8p/?utm_source=ig_embed

 

Katayama គ្រោងនឹងវិលត្រឡប់ទៅប្រទេសជប៉ុនវិញនៅថ្ងៃទី ១៦ ខែតុលានេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: