អាហារពេលព្រឹកទាំង ៥ មុខដែលជនជាតិជប៉ុននិយមទទួល​ទាន

ជនជាតិជប៉ុនឲ្យ​តម្លៃរបបអាហារដែលប្រកបដោយសុខភាពល្អហើយឆ្ងាញ់ នៅពេលនិយាយពីម្ហូបជប៉ុនយើងតែងគិតទៅដល់ស៊ុប Miso, Sushi, Yakiniku -ល- ។

ដោយសារតែយកចិត្តទុកដាក់ចំពោះសុខភាព ដូច្នេះជនជាតិជប៉ុនមិនរំលងអាហារពេលព្រឹកដែលសំខាន់បំផុតនោះទេ។ តើអ្នកដឹងថាអាហារពេលព្រឹកដែលពេញនិយមបែបជប៉ុនមានអ្វីខ្លះដែរទេ?

អាហារពេលព្រឹកទាំង ៥ មុខដែលជនជាតិជប៉ុនចូលចិត្តទទួលទានមានដូចជា៖

១. Onigiri (បាយ Onigiri) 

https://www.instagram.com/p/B934tI7gli0/?utm_source=ig_embed

បាយ Onigiri ជាអាហារពេលព្រឹកដែលលឿនបំផុត ប្រសិនបើអ្នកជាមនុស្សរវល់។ អ្នកអាចច្នៃបាយ Onigiri ជា​មួយ​ម្ហូបសល់នៅក្នុងផ្ទះដូចជាត្រីសាម៉ុង ត្រីធូណា ត្រីផាត់ ឈីស និង Ume -ល- ។ ព្រោះមុខម្ហូបនេះងាយស្រួល ដូច្នេះអ្នក​អាចច្នៃជាមួយនឹងគ្រឿងផ្សំផ្សេងៗគ្នាជាច្រើន។

ជាការពិតណាស់បាយ Onigiri ក៏ជាមុខម្ហូបដ៏ពេញនិយមមានលក់នៅតាមហាងផងដែរ។

២. Tamago Kake Gohan (បាយលាយស៊ុតឆៅ) 

https://www.instagram.com/p/CENY5oQBLwU/?utm_source=ig_embed

បាយលាយស៊ុតឆៅក៏ស្រួលធ្វើណាស់ដែរ។ គ្រាន់តែមានបាយក្តៅមួយចាន ស៊ុតឆៅ និងទឹកស៊ីអុីវជប៉ុន ឬ​អ្នក​អាចបន្ថែម Nori (សារាយសមុទ្រ) និងស្លឹកខ្ទឹម ឬ Natto (សណ្តែកសៀងឡើងជូរ)។

បាយ Tamego Kake Gohan ងាយស្រួលធ្វើ សន្សំសំចៃពេលវេលា ហើយល្អចំពោះសុខភាពទៀតផង។ ប៉ុន្តែសម្រាប់​ជន​បរទេស​ដែល​មិនធ្លាប់ញ៉ាំស៊ុតឆៅប្រហែលជាពិបាកហូបបន្តិច។

៣. Tamagoyaki (បាយពងក្រឡុក)

https://www.instagram.com/p/CEdAI42AAHQ/?utm_source=ig_embed

បាយពងក្រឡុកមានពីរប្រភេទប្រៃ និងផ្អែម។ ជាទូទៅជនជាតិជប៉ុនបរិភោគស៊ុតផ្អែមពេលព្រឹកជួយបន្ថែមថាម​ពល។ ក្រៅ​ពី​នេះ​រសជាតិស៊ុតផ្អែមក៏សាកសមជាមួយកាហ្វេផងដែរ។

ស៊ុតផ្អែមក៏អាចទទួលទានជាមួយ Kombu Dashi ទឹកស៊ីអុីវជប៉ុន (បន្ថែមរសជាតិប្រៃបន្តិច) និងស្ករស ២-៣ ស្លាប​ព្រា។

៤. បាយពេលព្រឹក

រូបភាព https://at-living.press/life/16570/

អាហារពេលព្រឹករបស់ជនជាតិជប៉ុនរួមមានបាយ ស៊ុប Miso ត្រីសាម៉ុន Tsukemono (ជ្រក់) Natto និងផ្លែឈើ។ ជនជាតិជប៉ុនចូលចិត្តទទួលទានបាយព្រឹក។

៥. Ochazuke (បាយតែ)

រូបភាព https://kakakumag.com/food/?id=15110

Ochazuke ជាអាហារពេលព្រឹកដ៏ល្អបំផុតនៅរដូវរងារ។ របៀបធ្វើគ្រាន់តែលាយបាយជាមួយតែបៃតង។

អ្នកក៏អាចរកទិញ Ochazuke នៅផ្សារទំនើប ហើយអ្វីដែលត្រូវធ្វើគ្រាន់តែបន្ថែមទឹកក្តៅចូលក្នុងបាយ បន្ទាប់មកបន្ថែមកញ្ចប់ Ochazuke ដែលមានលក់ស្រាប់។

ប្រសិនបើអ្នកកំពុងស្រកទម្ងន់ ហើយគិតថារំលងអាហារពេលព្រឹក នោះជាវិធីសម្រកទម្ងន់ដែលមិនត្រឹម​ត្រូវទេ។ ការតមអាហារពេលព្រឹកមិនត្រឹមតែមិនល្អសម្រាប់ក្រពះប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យ​អ្នកមានទំនោរញ៉ាំច្រើននៅ​ពេលអាហារថ្ងៃត្រង់ និងពេលល្ងាចទៀត​ផង។ ដូច្នេះ​សូមទទួលទានអាហារពេលព្រឹកឲ្យ​បានគ្រប់គ្រាន់ អ្នកអាច​រំលង​អាហារថ្ងៃត្រង់ឬអាហារពេលល្ងាចប្រសិនបើអ្នកមិនឃ្លាន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: