កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុនសាកល្បងយន្តហោះគ្មានមនុស្សបើក

កងកម្លាំងការពារដែនសមុទ្រជប៉ុនបានចាប់ផ្តើមសាកល្បងយន្តហោះគ្មានមនុស្សបើកបរ ដើម្បីដឹងថាតើវាអាចប្រើសម្រាប់បេស​កកម្ម​ដែនសមុទ្រសំខាន់ៗរួមមានត្បាត ស្វែងរកជួយសង្គ្រោះ និងឃ្លាំមើលឆ្នេរសមុទ្រ។

រូបភាព NHK

ចាប់ពីថ្ងៃព្រហស្បតិ៍ការសាកល្បងជើងហោះហើរចេញដំណើរពីតំបន់ Sanriku ភាគឦសានប្រទេសជប៉ុនក៏ដូចជាតាម​បណ្តោយ​ឆ្នេរសមុទ្រជប៉ុន។

ការសាកល្បងនេះពាក់ព័ន្ធនឹងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក Sea Guardian បណ្តោយ ១២ ម៉ែត្រ ទំហំ ២៤ ម៉ែត្រដែលបង្កើតដោយក្រុមហ៊ុនការពាររបស់អាមេរិក General Atomics Aeronautical Systems ។

យោងតាមព័ត៌មានបានអោយដឹងថាយន្ដហោះនេះអាចហោះហើររយៈពេលជាង ២៤ ម៉ោង ហើយអាចគ្របដណ្តប់តំបន់​សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុនត្រឹមតែមួយជើងហោះហើរប៉ុណ្ណោះ។

យន្ដហោះនេះដាក់ឱ្យដំណើរការនៅមូលដ្ឋាន Hachinohe នៃកងកម្លាំងស្វ័យការពារដែនសមុទ្រខេត្ត Aomori ភាគ​ខាងជើងប្រទេស​ជប៉ុន ហើយចូលរួមក្នុងការហោះហើរដែលរៀបចំទុកមុនឬត្រូវបានគ្រប់គ្រងពីចម្ងាយ។

ជើងហោះហើរសាកល្បងគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១០ ខែវិច្ឆិកាក្នុងតម្លៃជាង ៨,៥ លានដុល្លារ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: