រដ្ឋាភិបាលជប៉ុនប្រឆាំងនឹងកប៉ាល់ចិនរំលោភយកដែនសមុទ្រ
រដ្ឋាភិបាលជប៉ុនបានធ្វើការតវ៉ាកប៉ាល់ត្បាតរបស់ចិនចំនួន ២ ចូលក្នុងដែនទឹករបស់ជប៉ុនកោះ Senkaku អស់រយៈពេលជាងពីរថ្ងៃ។
រូបភាព NHK
យោងតាមមន្រ្តីការពារដែនសមុទ្រកប៉ាល់ចិនចូលមកក្នុងដែនទឹកកោះ Senkaku នៅសមុទ្រចិនខាងកើតនាព្រឹកថ្ងៃអាទិត្យ។ កប៉ាល់ទាំងនោះចាកចេញកាលពីព្រឹកថ្ងៃអង្គារមានន័យថាពួកគេបានស្ថិតនៅក្នុងដែនទឹកជប៉ុនអស់រយៈពេលជាង ៥៧ ម៉ោង។
នេះជាការរំលោភលើដែនទឹកដែលមានរយៈពេលយូរបំផុតចាប់តាំងពីពេលរដ្ឋាភិបាលជប៉ុនទិញកោះ Senkaku ពីម្ចាស់កម្មសិទ្ធិជនជាតិជប៉ុនម្នាក់កាលពីឆ្នាំ ២០១២ ។
ប្រទេសជប៉ុនត្រួតត្រាប្រជុំកោះខាងលើ ខណៈចិន និងកោះតៃវ៉ាន់ប្រកាសអធិបតេយ្យភាព។ រដ្ឋាភិបាលជប៉ុនអះអាងថាកោះទាំងនេះជាផ្នែកមួយនៃទឹកដីជប៉ុន។
កាលពីថ្ងៃអង្គារអ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថាកោះទាំងនោះជាផ្នែកមួយនៃទឹកដីរបស់ចិន។ លោកម្នាក់នោះនិយាយបន្តទៀតថាប្រទេសជប៉ុនគួរតែគោរពសិទ្ធិរបស់ចិនក្នុងការល្បាតតំបន់នោះ។
ប្រធានខុទ្ទកាល័យជប៉ុនលោក Kato Katsunobu និយាយថាប្រទេសជប៉ុនបានធ្វើការតវ៉ាជាច្រើនដងជាមួយទីក្រុងប៉េកាំង។
លោកមានប្រសាសន៍ថា “យើងនឹងបន្តធ្វើឱ្យអស់ពីសមត្ថភាពដើម្បីការពារដែនសមុទ្រ និងដែនអាកាសរបស់ប្រទេសជប៉ុន។ ក្រសួងពាក់ព័ន្ធសហការគ្នាប្រមូលព័ត៌មាន និងល្បាតតំបន់ជុំវិញកោះ Senkaku ។ យើងនឹងបន្តរក្សាភាពស្ងប់ស្ងាត់ និងម៉ឺងម៉ាត់ចំពោះភាគីចិន” ។
Japo Cambodia