របាំងមុខឌីជីថលអាចសម្គាល់ទឹកមុខរបស់មនុស្សបង្ហាញជារូបរាង Anime
នេះជារបាំងមុខដែលមានឈ្មោះថា E2-Mask Z គ្របក្បាល ប្រើបច្ចេកវិទ្យា AI ស្គាល់អំពីទឹកមុខរបស់អ្នក បន្ទាប់មកបង្ហាញនៅលើអេក្រង់ជាមួយនឹងរូបរាងរបស់អ្នកក្រោមតួអង្គ Anime ។
របាំងមុខនេះត្រូវបានបង្កើតឡើងដោយ Hirata Takegawa Lab សម្រាប់ពេទ្យធេ្មញ (សម្រួលអារម្មណ៍កុមារពេលទៅពិនិត្យធ្មេញ) ។ ក្រៅពីនេះអាចប្រើបានក្នុងករណីដូចជាប្រើនៅក្នុងពិធីជប់លៀង បទសម្ភាសបុគ្គលិកឬអ្នកសម្តែង។
មានចន្លោះខាងក្រោមអេក្រង់ជួយអោយការក្រឡេកមើលកាន់តែល្អ ដូច្នេះអ្នកអាចប្រើឧបករណ៍នេះនៅទីសាធារណៈ។
រូបភាព https://kotaku.com/digital-mask-lets-you-express-anime-emotions-1845354941
សេចក្តីពន្យល់ផ្លូវការនៃឧបករណ៍នៅលើគេហទំព័រគម្រោង។
ដើម្បីបង្កើនបច្ចេកវិទ្យានៃការប្រើមុខឌីជីថលធ្វើជារូបតំណាង លើសពីនេះអាចប្រើក្នុងពិភពពិត។ យើងសូមណែនាំរបាំងមុខឌីជីថលជាមួយនឹងប្រព័ន្ធបង្ហាញដែលអាចបត់បែនបាន និងប្រព័ន្ធសម្គាល់ផ្ទៃមុខ។ ប្រព័ន្ធសម្គាល់ទឹកមុខអាចពាក់បានជាមួយឧបករណ៏ឆ្លុះបញ្ចាំងរូបភាព។ ឧបករណ៍នេះអាចវាស់ស្ទង់ទឹកមុខទាំង ៤០ ចំណុចពិសេសលើផ្ទៃមុខ។ យើងបានសិក្សាគំរូនៃការសម្គាល់ទឹកមុខចំនួន ១០ ស្រទាប់ដោយផ្អែកលើក្បួន SVM ។ ម៉ូដែលត្រូវសាកល្បងសម្រេចបានជាមធ្យម ៧៩% ពេលកំណត់ទឹកមុខរបស់អ្នកប្រើប្រាស់ជាច្រើន។
ជាមួយនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យាដូចនេះ តើនាថ្ងៃអនាគតពិភពលោកដែលយើងរស់នៅនឹងវិវត្តន៍ដល់កម្រិតណា?
Sacchan