តើការនិយាយកុហកសុទ្ធតែខុសឬ? ជំនាញ​ក្លាយ​ជា​អ្នក​ឯក​ទេស​​និយាយ​កុហក

ខ្ញុំជឿជាក់ថា មនុស្សជាច្រើនទទួលបានការបង្រៀនតាំងពីកុមារភាព រស់នៅប្រកាន់ខ្ជាប់ភាពស្មោះត្រង់ មិននិយាយកុហក។ តើនរណាម្នាក់នៅលើលោកនេះមិនធ្លាប់និយាយកុហក?

ត្រូវណាស់ មនុស្សស្ទើរតែគ្រប់គ្នាធ្លាប់និយាយកុហក ប៉ុន្តែមិនមែនពាក្យកុហកទាំងអស់សុទ្ធតែអាក្រក់នោះទេ។

ភាសាជប៉ុនមានពាក្យពោលថា៖

嘘も方便 (Uso mo houben)

ពាក្យនេះសំដៅទៅលើការកុហកក្នុងន័យល្អ ក្នុងស្ថានភាពដែលនិយាយកុហកប្រសើរជាងនិយាយការពិត។

តើពាក្យកុហកមួយណាដែលគេចាត់ទុកថាក្នុងន័យល្អ? តើធ្វើយ៉ាងណាដឹងថាពាក្យកុហកក្នុងន័យល្អ ឬមិនល្អ?

ថ្ងៃនេះចូរយើងស្វែងយល់អំពីរបៀបទាញយកប្រយោជន៍ពីការកុហក ហើយកំណត់ស្ថានភាពដែលអាចកុហក។

រូបភាព https://biz.trans-suite.jp/6010

១. និយាយកុហកគេមិនដឹង

ប្រសិនបើគ្មាននរណាម្នាក់ដឹងថា អ្នកនិយាយកុហកនោះមិនខុសពីនិយាយពិតប៉ុន្មានទេ។ គោលការណ៍ក្នុងការភូតកុហកត្រូវមានទំនុកចិត្តចំពោះពាក្យកុហក មិនបន្សល់ទុកដានណាមួយដែលបង្ហាញថាកុហក។ ការភូតកុហកមិនត្រូវផ្លាស់ប្តូរ ប្រសិនបើរឿងរបស់អ្នកនិយាយខុសគ្នា ដូចជាបង្ហាញអោយគេដឹង។

និយាយកុហកតែមិនជឿលើការកុហករបស់ខ្លួនជាចំណុចខ្សោយរបស់អ្នក។ ត្រូវគិតអោយឡូសុីក ហើយបញ្ចុះបញ្ចូលខ្លួនឯងឱ្យជឿការកុហករហូតដល់ទីបញ្ចប់។

មនុស្សមួយចំនួននិយាយកុហកងាយដូចជាធម្មជាតិរបស់ពួកគេ។ តើអ្នកធ្លាប់និយាយកុហកនាំម្តាយទៅពេទ្យ​ព្រោះតែទៅយឺតទេ? ប្រសិនបើថ្នាក់លើរបស់អ្នកក៏មានម្តាយដែលមានជំងឺ គាត់ប្រាកដជាយោគយល់ ហើយ​ថែម​ទាំង​សួរ​សុខ​ទុក្ខផង។ ក្នុងគ្រានោះនិយាយកុហកមិនដូចជាលេសទេតែជាហេតុផលឡូសុីក។

រូបភាព https://career-picks.com/business-yougo/usomohouben/

ពាក្យកុហកបែបនេះមានពីរ ទីមួយថ្នាក់លើទំនងជាជឿការកុហក ប៉ុន្តែប្រាកដជាខឹងខ្លាំងនៅពេលដឹងរឿងពិត។ ហេតុ​នេះអ្នកត្រូវរៀបចំផែនការកុហករបស់ខ្លួនឱ្យល្អឥតខ្ចោះ។ ប្រសិនបើមូលហេតុ​ម្តាយឈឺអ្នកមិនត្រឹម​តែនិយាយ​​ប៉ុណ្ណោះ​ទេ ត្រូវពិចារណាចំពោះរោគសញ្ញា ស្ថានភាពផ្សេងទៀតដែលអាចកើតឡើងនៅមន្ទីរពេទ្យ គ្រូពេទ្យប្រើវិធីសាស្ត្រអ្វីដើម្បីព្យាបាល -ល- ។

ជាការពិតណាស់ដើម្បីឈានដល់កម្រិតនេះអ្នកត្រូវតែមានសមត្ថភាពដូចជាអ្នកដឹកនាំរឿង តួសម្តែងដែលមានទេពកោសល្យតាមអោយទាន់សាច់រឿង ហើយក៏ត្រូវបត់បែនតាមស្ថានភាពផងដែរ។

តើធ្វើយ៉ាងណាអាចអនុវត្តបានដូច្នេះ? ចម្លើយដ៏សាមញ្ញគួរតែនិយាយពិត។

នៅពេលនិយាយកុហកអ្នកប្រាកដជាមានទំនោរនិយាយកុហកបន្តបន្ទាប់ដើម្បីលាក់បាំងរឿងពីដើម។ ពាក្យភូតកុហកជាច្រើនធ្វើយ៉ាងណាអ្នកចាំអស់?

ប្រសិនបើហេតុផលដំបូងពេលទៅយឺតដោយសារដេកជ្រុល យោគល្អនិយាយការពិតហើយស្តាប់ការរិះគន់។ អ្នកប្រហែល​ជាត្រូវស្តីបន្ទោសធ្ងន់ធ្ងរ តែលទ្ធផលនឹងបញ្ចប់ត្រឹមនឹង។ ប៉ុន្តែប្រសិនបើអ្នកកុហក ហើយគ្មានសមត្ថភាពគ្រប់គ្រងពាក្យកុហក នៅពេលត្រូវគេដឹងលទ្ធផលប្រាកដជាអាក្រក់ជាងនេះ។

ត្រូវដឹងអំពីលទ្ធភាពរបស់ខ្លួនក្នុងពេលកុហក វិធីល្អបំផុតគួរសារភាពកំហុសដោយស្មោះត្រង់។

និយាយអោយខ្លីកុំខឹតខំធ្វើជាអ្នកជំនាញក្នុងការកុហក យោគល្អរកជំនាញដែលមានប្រយោជន៍សម្រាប់ការងារ។

២. កុហកព្រោះតែនរណាម្នាក់

ជាការកុហកដើម្បីប្រយោជន៍របស់អ្នកដទៃ ប៉ុន្តែនិយាយកុហកបែបនេះក៏ងាយនឹងភាន់ច្រឡំផងដែរ។ នេះមិន​​​មែន​ជាការកុហកទេ តែជាការនិយាយមិនធ្វើបាបអ្នកដទៃ។

ឧទាហរណ៍ប្រសិនបើអ្នកក្រោមបង្គាប់របស់អ្នកដាក់របាយការណ៍ដែលមិនអាចប្រើបាន ក្នុងនាមជាថ្នាក់លើអ្នកមិន​អាច​និយាយ​ថា៖

“តើ​នេះ​ជា​អ្វី? ខ្ញុំមិនអាចប្រើវាបានទេ អ្នកអាចលាឈប់ពីការងាររបស់អ្នក” ។

រូបភាព https://talking-english.net/shit/

ទោះបីនោះជាពាក្យនិយាយចេញពីចិត្ត អ្នកមិនត្រូវនិយាយដូច្នោះទេ។ ក្នុងស្ថានភាពគ្មានពេល អ្នកត្រូវទទួលយករបាយការណ៍នោះហើយកែដោយខ្លួនឯង។ កុំគ្រាន់តែនិយាយថាអរគុណព្រោះវាអាចធ្វើអោយថ្នាក់ក្រោមយល់ថាគេបានបំពេញតួនាទី។

អ្នកត្រូវចង្អុលបង្ហាញអំពីកំហុសរបស់អ្នកក្រោមបង្គាប់អោយបានលម្អិត ហើយនិយាយតាមត្រង់ នោះជាអ្វីដែលត្រូវធ្វើ។ ដូចជាពេលអប់រំកុមារម្នាក់ បើចេះតែមិនអើពើនឹងកំហុសដោយសារកុមារនៅក្មេង ពួកគេប្រាកដជា​ខូច។ នៅពេលនោះអ្វីដែលអ្នកធ្វើមិនមែនល្អទេ តែជាសកម្មភាពដែលបង្កអន្តរាយដល់អ្នកដទៃ។

សង្កត់កំហឹងរបស់អ្នកប៉ុន្តែនៅតែបង្ហាញពីអ្វីដែលអ្នកត្រូវការដោយចិត្តស្ងប់ ស្មោះត្រង់នោះជារឿងត្រឹមត្រូវដែលត្រូវធ្វើ។

៣. ភាពស្ងប់ស្ងាត់

ប្រសិនបើគេសួរពីអារម្មណ៍របស់អ្នកចំពោះនរណាម្នាក់ដែលខ្លួនមិនចង់ជួប? បើអ្នកដែលស្គាល់អ្នកទាំងពីរសួរអ្នក​ថា “តើអ្នកស្អប់ម្នាក់នោះឬ?” តើអ្នកគួរតែនិយាយដោយស្មោះថា “បាទ/ចាសខ្ញុំស្អប់ម្នាក់នោះ” ដែរទេ?

វិធីដែលល្អបំផុតមិនត្រូវនិយាយអ្វីទាំងអស់ ព្រោះក្នុងស្ថានភាពនេះក៏មិនបាត់បង់អ្វីប្រសិនបើអ្នកកុហកនិយាយ​ថា “អត់​ទេ ខ្ញុំមិនស្អប់វាទេ” ។ មិនស្អប់ក៏មិនមែនមានន័យថាស្រលាញ់ដែរមែនទេ?

ដើម្បីធ្វើអោយទំនាក់ទំនងរវាងមនុស្ស និងមនុស្សល្អ ពេលខ្លះអ្នកត្រូវចេះប្រើពាក្យកុហកអោយឈ្លាសវៃ។ នៅពេល​ណា​ត្រូវនិយាយកុហក ពេលណាត្រូវស្មោះត្រង់ ហើយតើគួរកុហកនៅកម្រិតណា? ប្រសិនបើអ្នកយល់ច្បាស់អ្នកនឹងកាន់​តែជោគជ័យនៅក្នុងជីវិត។

តើអ្នកយល់យ៉ាងណាចំពោះពាក្យកុហក?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: