ចំនួនជនបរទេសធ្វើដំណើរទៅប្រទេសជប៉ុនធ្លាក់ចុះ ៧៧%
ចំនួនជនបរទេសចូលប្រទេសជប៉ុនរហូតមកដល់ពាក់ឆ្នាំ ២០២០ ធ្លាក់ចុះ ៧៧% បើប្រៀបទៅនឹងឆ្នាំមុនដោយសារជំងឺកូវីដ-១៩ ។ នេះជាលើកដំបូងហើយដែលចំនួននេះធ្លាក់ចុះក្នុងរយៈពេល ៩ ឆ្នាំកន្លងមក។
រូបភាព NHK
អាជ្ញាធរអន្តោប្រវេសន៍បានអោយដឹងថាភ្ញៀវបរទេសចូលមកប្រទេសជប៉ុនមានចំនួន ៣,៤ លាននាក់ចាប់ពីខែមករារហូតដល់ខែមិថុនា។ ហើយនេះជាលើកដំបូងតាំងពីឆ្នាំ ២០១១ បន្ទាប់ពីមានរញ្ជួយដី និងរលកយក្សស៊ូណាមិនៅប្រទេសជប៉ុនអត្រាជនបរទេសថយចុះ។
ក្នុងចំណោមនោះអ្នកដែលស្នាក់នៅរយៈពេលខ្លីរួមទាំងភ្ញៀវទេសចរណ៍មានចំនួន ៩៧%។ រយៈពេលដែលមានភ្ញៀវច្រើនជាងគេគឺខែមករា និងខែកុម្ភៈ។
ចំនួនភ្ញៀវទេសចរណ៍មកពីប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ ១ មានចំនួន ៧៩៩.៧៣០ នាក់ បន្ទាប់មកតៃវ៉ាន់មានចំនួន ៦៤៤.៩២០ នាក់។ តួលេខទាំងពីរធ្លាក់ចុះជាង ៧០% ធៀបនឹងឆ្នាំមុន។
ចំណាត់ថ្នាក់ទី ៣ ប្រទេសកូរ៉េមានចំនួន ៤២៧.១៩៥ នាក់ធ្លាក់ចុះជិត ៩០% ។
ទីភ្នាក់ងារអន្តោប្រវេសន៍ជប៉ុនបានអោយដឹងការហាមឃាត់ចូលប្រទេសជប៉ុនកំពុងត្រូវបានបន្ធូរបន្ថយបន្តិចម្តងៗ ប៉ុន្តែការរឹតត្បិតចំពោះភ្ញៀវទេសចរណ៍បរទេសនៅតែបន្ត។
Japo Cambodia