នៅជប៉ុនចំនួនករណីអ្នកធ្វើអត្តឃាតកំពុងតែកើនឡើងជារៀងរាល់ខែ
នៅប្រទេសជប៉ុនកាលពីខែមុនមនុស្សជាង ១៨០០ នាក់បានធ្វើអត្តឃាតខ្លួនឯង។ មន្ត្រីបានអោយដឹងករណីធ្វើអត្តឃាតកើនឡើងរាល់ខែក្នុងរយៈពេល ៣ ខែចុងក្រោយនេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។
រូបភាព NHK
ទីភ្នាក់ងារប៉ូលីសជាតិបានអោយដឹងនៅក្នុងខែកញ្ញាមនុស្សសរុបចំនួន ១៨០៥ នាក់ធ្វើអត្តឃាត កើនឡើង ១៤៣ ករណីស្មើនឹង ៨,៦% បើប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំនួនបុរសធ្វើអត្តឃាតមានចំនួន ១១៦៦ នាក់កើនឡើង ០,៤% ធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងនេះចំនួនស្ត្រីធ្វើអត្តឃាតមានចំនួន ៦៣៩ នាក់កើនឡើង ២៧,៥% ។
ទីក្រុងតូក្យូនាំមុខចំណាត់ថ្នាក់ធ្វើអត្តឃាតមានចំនួន ១៩៤ ករណី។ ខេត្ត Saitama នៅជិតខាងមានចំនួន ១១០ ករណី។ ខេត្ត Aichi តំបន់កណ្តាលប្រទេសជប៉ុនមានចំនួន ១០៩ ករណី។ ខេត្ត Kanagawa ជិតទីក្រុងតូក្យូមានចំនួន ៩៥ ករណី។
រដ្ឋាភិបាលជប៉ុនកំពុងផ្ទៀងផ្ទាត់ថាតើករណីធ្វើអត្តឃាតកើនឡើងជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែរឬទេ?
Cambodia