តើអ្នកស្គាល់តួអង្គ Ono no Komachi ដែរទេ? ស្រីស្អាតជីវិតអភ័ព្វក្នុងប្រវត្តិសាស្ត្រជប៉ុន
តើអ្នកធ្លាប់ស្តាប់រឿងស្រីស្អាតទាំងបីក្នុងប្រវត្តិសាស្ត្រដែរទេ? មានដូចជា Cleopatra (អេហ្ស៊ីប) Yang Guifei (ចិន) និង Ono no Komachi (ជប៉ុន) ។
ស្រ្តីទាំងបីសុទ្ធតែមានរូបសម្រស់ស្រស់ស្អាត នាងអាចផ្លាស់ប្តូរប្រវត្តិសាស្រ្តបានដោយសារផ្អែកលើរូបរាងរបស់ខ្លួន។
មកអានជាមួយនឹង JAPO ដើម្បីស្វែងយល់រឿងរ៉ាវរបស់ស្រ្តីដែលតំណាងប្រទេសជប៉ុនឈ្មោះ Ono no Komachi ខាងក្រោម។
ឯកសារជាច្រើននៅតែមានភាពស្រពិចស្រពិលចំពោះថ្ងៃខែឆ្នាំកំណើត និងថ្ងៃទទួលមរណភាពរបស់ស្រ្តីម្នាក់នេះ។ និយាយអោយខ្លី Ono រស់នៅសម័យបុរាណ។ នាងប្រហែលជាកើតនៅឆ្នាំ ៨២៥ ហើយបានស្លាប់ប្រហែលឆ្នាំ ៩០០ ។
បច្ចុប្បន្នយើងត្រឹមតែអាចមើលឃើញសម្រស់ដ៏ស្រស់ស្អាតតាមរយៈរូបគំនូរដែលនៅសល់ប៉ុណ្ណោះ។
រូបភាព https://intojapanwaraku.com/culture/120563/
ហាក់បីដូចជាវិចិត្រករគ្មានជំនាញគ្រប់គ្រាន់ ឬនិយមន័យនៃភាពស្រស់ស្អាតកាលពីសម័យមុនខុសពីសម័យនេះ ដូច្នេះមនុស្សជាច្រើនគិតថា សម្រស់នេះក៏មិនស្អាតណាស់ណាដែរ។
ទោះជាយ៉ាងណា មានបទចម្រៀងជាច្រើនសរសើរសម្រស់នារីម្នាក់នេះ។ Ono no Komachi ធ្វើការអោយអធិរាជ Ninmyō យើងមិនប្រាកដអំពីប្រវត្តិ ឬស្ថានភាពជាក់លាក់របស់នាងនោះទេ។
ប៉ុន្តែអ្វីដែលប្រាកដសម្រស់របស់នាងធ្វើអោយមនុស្សគ្រប់គ្នាមើលទៅលង់ស្នេហ៍។ មនុស្សជាច្រើនដែលធ្វើការក្នុងវិមានសារភាពស្នេហ៍ចំពោះនាងសុទ្ធតែត្រូវបដិសេធ។
ក្នុងចំណោមនោះមានបុរសម្នាក់ឈ្មោះ Fukakusa Shoushou ។
ថ្វីត្បិតតែ Fukakusa Shoushou តែងជជែកគ្នាជាមួយ Ono ប៉ុន្តែនៅតែត្រូវបដិសេធ។ នៅពេលនោះ Ono និយាយថា “ប្រសិនបើអ្នកមកជួបខ្ញុំរាល់ថ្ងៃរហូតដល់ថ្ងៃទី ១០០ ខ្ញុំនឹងយល់ព្រម”។
ជារៀងរាល់យប់ Fukakusa ដើរទៅជួបនាង នៅយប់ថ្ងៃទី ៩៩ ស្រាប់តែមានព្យុះព្រិល ប៉ុន្តែ Fukakusa នៅតែមិនចុះចាញ់។ ជាអកុសលដើរដល់ពាក់កណ្តាលផ្លូវគាត់ស្លាប់ដោយសារតែត្រជាក់ពេក។ ព្រោះតែ Ono no Komachi មនុស្សម្នាក់នេះមិនស្តាយជីវិតរបស់ខ្លួន។
ដើម្បីទទួលបានស្នេហាពីបុរសជាច្រើន Ono មិនត្រឹមតែមានសម្រស់ប៉ុណ្ណោះទេ ថែមទាំងមានទេពកោសល្យខាងសិល្បៈទៀតផង។ នាងជាអ្នកនិពន្ធកំណាព្យ Haiku ដែលមានទេពកោសល្យ។
(Haiku ជាសិល្បៈនៃការបញ្ចោញគំនិតរបស់កវីក្នុងលក្ខណៈដែលមានកំណត់) ។
កំណាព្យ Haiku ដែលល្បីក្នុងប្រវត្ដិសាស្ដ្រដែលគេហៅថា Hyakunin Isshu ហើយកំណាព្យរបស់ Ono ក៏មានក្នុងកម្រងសៀវភៅនេះផងដែរ។
花の色は 移りにけりないたづらに
我が身世にふる ながめせし間に
ប្រសិនបើបកប្រែជាភាសាសម័យទំនើបយើងអាចយល់កំណាព្យនេះដូចតទៅ៖
ខណៈពេលឈរប្លឹកមើលភ្លៀងធ្លាក់មិនឈប់
ផ្កាស្រពោនតាំងពីពេលណា
យ៉ាងណាមិញ Ono មិនអាចជៀសផុតពីវាសនារបស់ខ្លួននោះទេ។ មានប្រាសាទមួយនៅក្យូតូគេហៅថា Komachidera ឈ្មោះចាស់ប្រាសាទនេះគេហៅថា Fudarakuji ជាកន្លែងដែលនាងលាក់ខ្លួន។
នាងរស់នៅក្នុងទ្រព្យសម្បតិ្តស្តុកស្តុមជាមួយអធិរាជ ប៉ុន្តែនៅពេលអធិរាជសោយទិវង្គត Ono បាត់បង់ការងារក្នុងវិមាន ហើយត្រូវធ្វើដំណើរគ្រប់ទីកន្លែង។
នៅទីបំផុតនាងត្រូវត្រលប់ទៅលាក់ខ្លួននៅក្នុងប្រាសាទដែលនិយាយខាងលើ។ ទោះជាយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃជីវិតរបស់ Ono នាងទ្រុតទ្រោម បាត់បង់គ្រប់យ៉ាងដែលពីមុនធ្លាប់មាន។
Ono ទទួលមរណភាពតាមផ្លូវក្បែរប្រាសាទដោយសារគ្មាននរណាម្នាក់មើលឃើញ សាកសពរបស់នាងនៅតែស្ថិតនៅទីនោះ។
សាកសពរបស់នាងស្អុយរលួយ នៅក្នុងរន្ធភ្នែកដើមឈើមួយដុះពន្លក រាល់ពេលដើមឈើរង្គើដោយសារខ្សល់ព្រលឹងនាងស្រែកថា “ឈឺ ឈឺណាស់” ។
មនុស្សជាច្រើនជឿថាមុនពេលព្រះពុទ្ធចូលនិព្វានដោយឆ្លងកាត់កន្លែងនេះប្រទះឃើញសាកសពហើយក៏កប់អោយបានត្រឹមត្រូវ។
ទោះយ៉ាងណាជីវិតរបស់ Ono នៅតែឯកោ និងឈឺចាប់ខ្លាំងណាស់។
ខ្ញុំគិតថាបើនាងមិនប្រើលក្ខខណ្ឌ ១០០ ថ្ងៃសម្រាប់ Fukakusa ទេ ប្រហែលជាជីវិតរបស់នាងនឹងខុសពីនេះ។
Kengo Abe