តាមរបាយការណ៍របស់ធនាគារជប៉ុនទិន្នផលនៅប្រទេសជប៉ុនកំពុង​ធ្លាក់ចុះ

តាមរបាយការណ៍របស់ធនាគារជប៉ុន (BOJ) ធនាគារកណ្តាលរបស់ជប៉ុនបានបង្ហាញថាទិន្នផលនៅប្រទេសជប៉ុនកំពុង​តែ​ធ្លាក់ចុះក្នុងកំឡុងជំងឺកូវីដ-១៩ ។

រូបភាព NHK

យោងតាមការប៉ាន់ស្មានរបស់ BOJ សន្ទស្សន៍ទិន្នផលរបស់ជប៉ុនក្នុងត្រីមាសពីខែមេសារហូតដល់ខែមិថុនាអវិជ្ជមាន ៤,៨៣% ។ សន្ទស្សន៍អវិជ្ជមានមានន័យថាតម្រូវការថយចុះបើប្រៀបនឹងការផ្គត់ផ្គង់។

នេះជាលើកដំបូងហើយដែលសន្ទស្សន៍ស្ថិតក្នុងកម្រិតអវិជ្ជមានចាប់ពីត្រីមាសទី ៣ ត្រូវបញ្ចប់នាខែកញ្ញាឆ្នាំ ២០១៦ ។ ការធ្លាក់ចុះនេះក៏ជាចំនួនច្រើនបំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពី ១១ ឆ្នាំមុនផងដែរ។

តាំងពីត្រីមាសខែមេសារហូតដល់ខែមិថុនាធ្លាក់ក្នុងស្ថានភាពអាសន្នដោយសារជំងីកូវីដ-១៩ រាតត្បាត។ ស្ថាន​ភាព​នេះធ្វើឱ្យការងារថយចុះ សកម្មភាពផលិតកម្មត្រូវពន្យារពេល។

លោក Kiuchi Takahide សេដ្ឋវិទូជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ Nomura បាននិយាយថាកម្រិតអវិជ្ជមានមាន​ន័យ​ថា​ទិន្នផល “ធ្លាក់ចុះ” ដែលបង្កឱ្យមានការព្រួយបារម្ភប្រទេសជប៉ុនអាចនឹងធ្លាក់ក្នុងបរិត្តផរណាម្តងទៀត។ លោក​មាន​ប្រសាសន៍​ថាត្រូវខិតខំប្រឹងប្រែងដើម្បីកែលម្អសក្តានុពលកំណើនសេដ្ឋកិច្ចរបស់ប្រទេស។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: