រដ្ឋាភិបាលស្នើអោយក្រុមហ៊ុនពិចារណាយោបល់កម្មករ​សម្អាត​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ

ទីភ្នាក់ងាររដ្ឋាភិបាលដែលឃ្លាំមើលការរុះរើរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាលេខ ១ រងខូចខាតបានជម្រុញអោយម្ចាស់រោងចក្រពិចារណាយោបល់របស់កម្មករសម្អាតកាកសំណល់នុយក្លេអ៊ែរ។ តាមការរំពឹងទុកការសម្អាតកាក់​សំណល់​នឹង​ចាប់ផ្តើមនៅឆ្នាំក្រោយ។

រូបភាព NHK

ជារៀងរាល់ឆ្នាំក្រុមហ៊ុនរុះរើ និងសំណងការខូចខាតដោយសារថាមពលនុយក្លេអ៊ែរបានធ្វើសេចក្តីព្រាងបច្ចេក​ទេស​សម្រាប់​ការរុះរើរោងចក្រ។ ផែនការឆ្នាំនេះទើបតែត្រូវបានប្រកាសនាពេលថ្មីៗនេះ។

ផែនការនេះរួមមានការសម្អាតកាកសំណល់ឥន្ធនៈចេញពីម៉ាស៊ីនរ៉េអាក់ទ័រលេខ ២ របស់រោងចក្រចាប់ពីឆ្នាំក្រោយ។ គម្រោងនេះមិនទទួលបានព័ត៌មានលម្អិតនៅក្នុងរ៉េអាក់ទ័រ និងកម្រិតវិទ្យុសកម្មខ្ពស់។

ទីភ្នាក់ងារស្នើអោយក្រុមហ៊ុនថាមពលអគ្គីសនីតូក្យូពិចារណាឱ្យបានហ្មត់ចត់អំពីយោបល់របស់កម្មករដែលកំពុងធ្វើ​ការ​នៅ​កន្លែងនោះផ្ទាល់ ដូចជាអ្នកបញ្ជាម៉ាសុីនសម្អាតកាកសំណល់ឥន្ធនៈ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: