ដើមឈើបុរាណមានអាយុកាលជាង ៤០០ ឆ្នាំស្ថិតនៅវត្ត Raizan Sennyo-ji Daihio
ប្រសិនបើមានឳកាសកន្លែងដែលល្អបំផុតសម្រាប់ភ្ញៀវទេសចរណ៍ទៅទស្សនានារដូវស្លឹកឈើជ្រុះស្ថិតនៅ Kyushu ។ ដើមឈើម៉េផលបុរាណនៅក្នុងវត្តលើភ្នំ Raizan Sennyoji មានទីតាំងនៅទីក្រុង Itoshima ខេត្ត Fukuoka ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនានាចុងរដូវស្លឹកឈើប្តូរពណ៌។
រូបភាព https://zingnews.vn/
វត្តប្រាសាទ Raizan Sennyo-ji ជាកន្លែងដែលមានដើមឈើបុរាណអាយុកាល ៤០០ ឆ្នាំមកហើយ។ ដើមម៉េផលនេះត្រូវបានគេទទួលស្គាល់ជាដើមឈើបុរាណធម្មជាតិក្នុងខេត្ត Fukuoka ។ វត្តប្រាសាទនេះត្រូវបានកសាងឡើងក្នុងឆ្នាំ ៧២៥ ហើយក៏ជាកន្លែងថែរក្សារូបសំណាកព្រះម៉ែក្វិនយិនពាន់ដៃមានកម្ពស់ជិត ៥ ម៉ែត្រ និងមានរូបសំណាកព្រះពុទ្ធបុរាណជាច្រើនទៀតជាសម្បត្តិវប្បធម៌ជាតិដ៏សំខាន់។
Fukuoka ជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ដ៏ពេញនិយមបំផុតនៅជប៉ុន ហើយក៏ជាកន្លែងអ៊ូអរបំផុតនៅ Kyusyu ជាមួយនឹងម្ហូបល្បីៗជាច្រើនដូចជាមី Ramen និងស៊ុប។ នៅទីនេះភ្ញៀវទេសចរណ៍អាចទៅទស្សនាវត្ត Raizan Sennyoji Daihioin ស្ថិតនៅក្នុងទីក្រុង Itoshima ។ ចំណាយពេលជិះរថភ្លើងប្រហែល ១ ម៉ោង បន្ទាប់មកជិះឡានក្រុងពីតំបន់ Hataka ច្រកចូលខេត្ត Fukuoka ។
រូបភាព https://www.wowu.jp/articles/raizan-sennyoji-maple-tree-fukuoka
នៅទីនេះរដូវស្លឹកឈើជ្រុះមកដល់យឺតជាងតំបន់ដទៃទៀត វត្តប្រាសាទបើកទទួលភ្ញៀវទេសចរណ៍ពីម៉ោង ៩ ព្រឹកដល់ម៉ោង ១៦ យប់ជារៀងរាល់ថ្ងៃ ភ្ញៀវត្រូវបង់ថ្លៃចូលប្រហែល ៤០០ យ៉េន។
ម៉ែកឈើដើមម៉េផលធំទូលាយគ្របដណ្តប់ទីធ្លាបរិវេណវត្ត ហើយនៅក្នុងវត្តមានដើមឈើធំៗប្រមាណ ២០០ ដើមផ្សេងទៀតនៅរដូវស្លឹកឈើប្តូរពណ៌។
នៅ Sennyoji ឈ្មោះពេញគេហៅថា Raizan Sennyoji Daihioin Temple ក្នុងសៀវភៅកត់ត្រា ប្រាសាទកសាងឡើងដោយព្រះសង្ឃឥណ្ឌាមួយអង្គឈ្មោះ Seiga ក្នុងឆ្នាំ ១៧៨ វត្ត Sennyoji ជាកន្លែងសំខាន់សម្រាប់បួងសួងសម្រាប់ Kamakura Bakufu “រដ្ឋាភិបាលសាមូរ៉ៃនៃប្រទេសជប៉ុន” នៅសម័យ Kamamura ។ ក្រោយមកអគារ “Daihioin” ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៧៥២ ដោយស្តេចក្រាញ់ទី ៦ ឈ្មោះ Tsugutaka Kuroda នៃតំបន់ Chikuzen Kuroda ។
ដើរទស្សនាជុំវិញបរិវេណប្រាសាទអ្នកប្រាកដជាមើលឃើញសួនច្បារដែលគេហៅថា “Shinji Teien” ត្រូវបានកសាងនៅសករាជ Muromachi ។ នៅមានដើមឈើបុរាណធម្មជាតិមួយផ្សេងទៀតនៅក្នុងសួនច្បារនេះ។
AD