ប្រទេសជប៉ុនគ្រោងនឹងបើកច្រកព្រំដែនសម្រាប់យភ្ញៀវទេសចរណ៍អន្តរជាតិនៅខែមេសាឆ្នាំ ២០២១
ការធ្វើដំណើរទៅបណ្តាប្រទេសដទៃជួបការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ជាការពិតវាមិនមែនជាឧបសគ្គធំពេកសម្រាប់អ្នកដែលចង់ធ្វើដំណើរឬប្រថុយប្រថាននោះទេ ប៉ុន្តែក៏ជាបញ្ហាដែលមនុស្សជាច្រើនត្រូវពិចារណាផងដែរ។
រយៈពេលជាង ៦ ខែមកហើយចាប់តាំងពីជប៉ុនបិទច្រកចេញចូលចំពោះភ្ញៀវទេសចរណ៍ព្រោះតែជំងឺកូវីដ-១៩ ។ វិស័យទេសចរណ៍នៅប្រទេសជប៉ុនក៏ជួបបញ្ហាដូចបណ្តាប្រទេសដទៃទៀត ជាពិសេសបញ្ហាពន្យារពេលនៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ។
ប៉ុន្តែមិនយូរប៉ុន្មានព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងប្រារព្ធធ្វើឡើងតាមកាលបរិច្ឆេទថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២១ ។ លោក John Coates អនុប្រធានកីឡាអូឡាំពិកបញ្ជាក់ថាការប្រកួតកីឡាអូឡាំពិកនឹងប្រារព្ធធ្វើឡើងទោះបីជាជំងឺកូវីដ-១៩ ក៏ដោយ។
រូបភាព https://www.boredpanda.com/japan-reopen-tourists-entry-requirements/
ទោះបីសេចក្តីប្រកាសនេះមិនមែនជាបទបញ្ជាផ្លូវការរបស់រដ្ឋាភិបាលក៏ដោយ ប៉ុន្តែជប៉ុនបានចាប់ផ្តើមបើកព្រំដែនសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ មិនត្រឹមតែដើម្បីព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ុណ្ណោះទេ ថែមទាំងធ្វើអោយស្ថានភាពសេដ្ឋកិច្ចយប្រសើរឡើងផងដែរ។
បច្ចុប្បន្នប្រទេសជប៉ុនកំពុងរៀបចំវិធានការបើកច្រកព្រំដែនសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិនៅខែមេសាឆ្នាំ ២០២១ ។
រដ្ឋាភិបាលជប៉ុនបានប្រកាសថាកំពុងបើកចំហច្រកព្រំដែនប្រទេស។ ពួកគេនឹងធ្វើការស្ទង់មតិទូលំទូលាយអំពីរបៀប និងពេលវេលាអនុវត្ត។ ផែនការនេះគ្រោងនឹងធ្វើឡើងនៅខែមេសាឆ្នាំ ២០២១ ដោយដកបម្រាមសម្រាប់ភ្ញៀវទេសចរណ៍បរទេស។ ផែនការនេះកំពុងត្រូវបានអនុវត្តយ៉ាងប្រុងប្រយ័ត្នលើមូលដ្ឋានសាកល្បង។
បើប្រៀបទៅនឹងបណ្តាប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក ប្រទេសជប៉ុនកំពុងធ្វើយ៉ាងល្អក្នុងការគ្រប់គ្រងជំងឺរាតត្បាត។
វិធានការសុវត្ថិភាពនៃគម្រោងថ្មីនេះអាចតាមដានប្រសិទ្ធភាពផ្អែកលើដំណាក់កាលចំនួន ៣ កំឡុងពេលធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ដូចជាពេលវេលាចាកចេញ ពេលមកដល់ និងការស្នាក់នៅ។ រដ្ឋាភិបាលក៏ធានាថាមានផែនទីគ្រប់គ្រងសុខភាព និងមជ្ឈមណ្ឌលជំនាញដើម្បីកុំអោយដាក់បន្ទុកលើមូលដ្ឋានសុខាភិបាល។
នៅពេលភ្ញៀវទេសចរណ៍ចូលមកប្រទេសជប៉ុន ពួកគេត្រូវទាញយកកម្មវិធីគ្រប់គ្រងសុខភាពឯកទេស ហើយត្រូវមានក្រដាសបញ្ជាក់ធ្វើតេស្តិ៍អវិជ្ជមាននឹងជំងឺកូវីដ-១៩ ពីប្រទេសកំណើតរបស់ពួកគេ។
រូបភាព https://www.boredpanda.com/japan-reopen-tourists-entry-requirements/
ប្រសិនបើអ្នកដំណើរធ្វើតេស្តវិជ្ជមានក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន ត្រូវមានធានារ៉ាប់រងសុខភាពផ្ទាល់ខ្លួន។ ទោះបីជាគ្មានសំណូមពរចំពោះអ្នកដែលធ្វើតេស្តិ៍អវិជ្ជមានត្រូវនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃពេលមកដល់ប្រទេសជប៉ុន ម្យ៉ាងវិញទៀតពួកគេត្រូវរាយការណ៍ពីស្ថានភាពសុខភាពរបស់ខ្លួនក្នុងកម្មវិធីត្រួតពិនិត្យរយៈពេលពីរសប្តាហ៍ដំបូង។
វិធានការទាំងនេះនឹងត្រូវបន្តរហូតដល់ព្រឹត្តិការណ៍កីឡាអូឡាំពិកព្រោះជប៉ុនកំពុងឆ្ពោះទៅរកគោលដៅស្តារវិស័យទេសចរណ៍ឡើងវិញ។
ថ្មីៗនេះប្រទេសជប៉ុនបានបើកច្រកព្រំដែនរបស់ខ្លួនសម្រាប់ជនបរទេសដែលមានការអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសជប៉ុនរយៈពេលយូរ។ ភាគច្រើនជានិយោជិកក្រុមហ៊ុន និងអង្គការក៏ដូចជានិស្សិតអន្តរជាតិ។ ដូច្នេះការដកបម្រាមលើការធ្វើដំណើរអន្តរជាតិជាជំហានសមហេតុផល។
Sacchan