រដ្ឋាភិបាលជប៉ុនតំបន់រងឥទ្ធិពលព្យុះ Chan-hom ចេញសេចក្តី​ប្រកាសជម្លៀសប្រជាជន

ទីភ្នាក់ងារឧតុនិយមជប៉ុនបានអោយដឹងថាព្យុះ Chan-hom កំពុងធ្វើដំណើរតាមទិសខាងជើងឆៀងខាងកើត​តាម​បណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃប្រទេសជប៉ុន។

រូបភាព NHK

នាយកដ្ឋានអំពាវនាវអោយប្រជាជនមានការប្រុងប្រយ័ត្នចំពោះការបាក់ស្រុតដី ទឹកជំនន់តាមតំបន់ទំនាប ទឹកហូរតាមដងទន្លេ ខ្យល់បក់ខ្លាំង និងរលកខ្ពស់។

យោងតាមនាយកដ្ឋានឧតុនិយមពីម៉ោង ៣ រសៀលថ្ងៃសៅរ៍ព្យុះ Chan-hom ធ្វើដំណើរក្នុងល្បឿន ១៥ គីឡូម៉ែត្រក្នុង​មួយម៉ោងតាមតំបន់សមុទ្រចម្ងាយ ៣០០ គីឡូម៉ែត្រភាគខាងត្បូងឆៀងខាងលិចនៃទីក្រុង Omaezaki ខេត្ត Shizuoka ។

សម្ពាធនៃព្យុះគឺ ៩៨៥ hectopascal កម្លាំងខ្យល់ខ្លាំងបំផុតនៅកណ្តាលព្យុះគឺ ១០៨ គីឡូម៉ែត្រក្នុងមួយម៉ោង និងកម្លាំងខ្សល់កន្ត្រាក់ ១៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង។

ការិយាល័យឧតុនិយមចេញសេចក្តីប្រកាសអំពីបញ្ហាបាក់ស្រុតដីនៅខេត្ត Nara ភាគខាងលិចប្រទេស​ជប៉ុន និងភូមិ Miyake ស្ថិតនៅកោះ Izu ។

រដ្ឋាភិបាលភូមិ Miyake និងភូមិ Mikurajima បានចេញសេចក្តីណែនាំអំពីការជម្លៀសប្រជាជនសម្រាប់តំបន់ទាំង​អស់។ រដ្ឋាភិបាលភូមិ Kozushima កោះ Izu បានចេញអនុសាសន៍ស្តីពីការជម្លៀសប្រជាជនសម្រាប់តំបន់ចំនួន ៥ ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: