ក្រុមហ៊ុនជប៉ុនផលិតកប៉ាល់ដឹកប្រេងដែលដំណើរការដោយអគ្គិសនីដំបូងគេលើពិភពលោក

ក្រុមហ៊ុនជប៉ុនចំនួន ៣ បានសហការគ្នាផលិតកប៉ាល់ដឹកប្រេងដែលដំណើរការដោយអគ្គិសនី ហើយមិនបញ្ចេញកាបូន។

រូបភាព NHK

ឧស្សាហកម្មធុនធ្ងន់ Kawasaki នឹងសហការជាមួយក្រុមហ៊ុនផលិតកប៉ាល់ពីរទៀតសម្រាប់គម្រោងនេះ។

ក្រុមហ៊ុននឹងផលិតកប៉ាល់ដឹកប្រេងចំនួនពីរ កប៉ាល់នីមួយៗបណ្តោយ ៦០ ម៉ែត្រ និងទម្ងន់ ៤៩៩ តោន។

ក្រុមហ៊ុន Kawasaki នឹងផ្គត់ផ្គង់អាគុយ Lithium-ion សម្រាប់គ្រឿងយន្ត។ យោងតាមការរំពឹងទុកផលិតកប៉ាល់ទាំងពីរខាងលើនឹងត្រូវបញ្ចប់នៅខែមីនាឆ្នាំ ២០២២ ។

ថ្លៃចំណាយផលិតកប៉ាល់ថ្មីច្រើនជាងកប៉ាល់ដែលដំណើរការដោយឥន្ធនៈធម្មតា ប៉ុន្តែកប៉ាល់ថ្មីត្រូវការកម្លាំងពលកម្មដំណើរការតិចជាងដែលជាគុណប្រយោជន៍ដ៏ធំធេងនៅក្នុងឧស្សាហកម្មកំពុងប្រឈមនឹងកង្វះកម្មករ។

ក្រុមហ៊ុន Asahi Tanker បញ្ជាផលិតកប៉ាល់បានអោយដឹងថាកប៉ាល់ទាំង ២ គ្រឿងខាងលើនឹងក្លាយជាកប៉ាល់ដំណើរ​ការដោយថាមពលអគ្គីសនីដំបូងគេនៅលើពិភពលោក។

ក្រុមហ៊ុននិយាយថាខ្លួននឹងប្រើកប៉ាល់ទាំងនេះសម្រាប់ការដឹកជញ្ជូនប្រេងនៅឈូងសមុទ្រតូក្យូ។ ពួកគេក៏កំពុងពិចារណា​ប្រើប្រាស់កប៉ាល់ដើម្បីផ្គត់ផ្គង់អគ្គិសនីដល់តំបន់ឆ្នេរសមុទ្រក្នុងករណីមានគ្រោះមហន្តរាយកើតឡើង។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: