Kyoko’s cooking : ត្រប់វែងលាយទឹកជ្រលក់ជូរ

ប្រសិនបើអ្នកធុញទ្រាន់នឹងម្ហូបចៀន ឆា ដូច្នេះអាចសាកល្បងត្រប់វែងទឹកជ្រលក់ជូរដែលជារូបមន្តម្តាយរបស់ Kubota ។ នេះជារូបមន្តដែលម្ចាស់ភោជនីយដ្ឋានបងស្រី Kyoko រៀនមកពីមិត្តភក្តិរបស់ឪពុកម្តាយគាត់ និងបន្តរក្សាទុកអស់រយៈពេល ៤០ ឆ្នាំមកហើយ។ ចូរយើងស្វែងយល់អំពីរបៀបចម្អិនម្ហូបនេះ។

គ្រឿងផ្សំ៖

ត្រប់វែងចំនួនពីរផ្លែ

ទឹកជ្រក់រួមមាន៖

  • ទឹកស៊ីអុីវ Shoyu
  • ប្រេងល្ង
  • ទឹកខ្មេះ

របៀបចម្អិន៖

ជំហានទី ១៖ កាត់ផ្លែត្រប់លាងសម្អាតរួចដាំអោយពុះក្នុងទឹករយៈពេល ១០ នាទី បន្ទាប់មកយកចេញ ហើយមិនចាំបាច់បកសំបកឡើយ។

ជំហានទី ២៖ លាយទឹកជ្រលក់ Shoyu ប្រេងល្ង ទឹកខ្មេះ = ៤ៈ៤ៈ៥ ។ ប្រសិនបើអ្នកចូលចិត្តជូរអាចបន្ថែមបរិមាណទឹកខ្មះ។

ជំហានទី ៣៖ នៅពេលត្រប់ត្រជាក់ហាន់ផ្លែត្រប់គម្លាត ៥ មីលីម៉ែត្រ។

ដាក់ក្នុងទូទឹកកកឱ្យត្រជាក់។

បន្ទាប់មកដាក់លើចានទឹកជ្រលក់ដែលបានត្រៀម។

ប្រវត្តិរូបបងស្រី Kyoko ៖

ម្ចាស់ភោជនីយដ្ឋាន Shunsai Mamaya 「旬菜ままや」

Kyoko Nakao (អាយុ ៥១ ឆ្នាំ)

នៅលើ Instagram Shunsai Mamaya @mamaya476 យើងកំពុងផ្សព្វផ្សាយបន្លែរបស់កសិករក្នុងតំបន់ដោយចម្អិនម្ហូបសាមញ្ញប្រើបន្លែតាមរដូវ។ ព្រោះតែខ្ញុំចាប់អារម្មណ៍ និងមានចំណូលចិត្តក្នុងការចម្អិន​ម្ហូប ខ្ញុំព្យាយាមចម្អិនបន្លែអស់រយៈពេល ៨ ឆ្នាំកន្លងមកសម្រាប់​ចំណូលចិត្តរបស់ខ្លួន។ ប្រសិនបើខ្ញុំទៅផ្សារ ខ្ញុំនឹង​ទិញ​គ្រឿងផ្សំឬទៅញ៉ាំនៅហាងស្រាដើម្បីភ្លក់ម្ហូបឆ្ងាញ់ហើយសួរម្ចាស់​ហាង​របៀប​ចម្អិន។ បន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនឆ្នាំនៅគ្រឹះ​ស្ថាន​បោះពុម្ពផ្សាយ ឥឡូវនេះខ្ញុំកំពុងរៀបចំបើកភោជនីយដ្ឋានតូច​មួយ​នៅឆ្នាំក្រោយ។

អាជីពអ្នកបោះពុម្ពផ្សាយ

  • ទទួលបន្ទុកព័ត៌មាន សិល្បៈ ធ្វើម្ហូប រាជវង្ស និង Series Ningen ប្រចាំសប្តាហ៍មានចំណងជើងថា “女性自身” (Josei jishin) ។
  • ជោគជ័យក្នុងគម្រោង Home Baker នៃទស្សនាវដ្តីព័ត៌មានជីវិត “Mart” ។
  • ទស្សនាវដ្តីម៉ូដផ្តោតទោលើអាយុ ៤០ ឆ្នាំសម្រាប់ទស្សនាវដ្តី “STORY” ។
  • ទស្សនាវដ្តីសម្ផស្ស “美ST” សម្រាប់អាយុវ័យ ៤០ ឆ្នាំ។

អំពី “Shunsai Mamaya”

* ភោជនីយដ្ឋានជប៉ុនមានទម្រង់អាជីវកម្មច្រើនប្រភេទ។ ប៉ុន្តែ  “居酒屋 – Izakaya” និង “小料理屋 – Koryouriya” ស្ថិតក្នុងតំបន់ថ្នាក់ទីមួយមិនត្រូវទទួលស្គាល់ដោយច្បាប់បង្ការ និងពន្លត់អគ្គីភ័យទេ ដូច្នេះភោជនីយ​ដ្ឋានមានបំណងផ្លាស់ប្តូរទៅជា “食堂 – Shokudo” ។

ភោជនីយដ្ឋានគ្រោងនឹងបើកនៅនិទាឃរដូវឆ្នាំ ២០២១ នៅផ្ទះតូចមួយក្នុងតំបន់នៅ Suginami ទីក្រុងតូក្យូ។ យើង​ធ្វើម្ហូបតាមរដូវតដោយប្រើបន្លែ Suginami ក្នុងស្រុក និងគ្រឿងផ្សំល្អទិញពេលធ្វើដំណើរ។ ឈ្មោះហាងជាការគោរពចំពោះភោជនីយដ្ឋាន “Mamaya” ” ដែលអ្នកនិពន្ធ Kuniko Mukai កំពុងប្រត្តិការនៅ Akasaka ជាមួយ​បង​ស្រី​របស់គាត់ឈ្មោះ Kazuko ។

Kyoko Nakao

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: