រដូវស្លឹកឈើជ្រុះឆ្នាំនេះបានត្រឹមគយគន់តុជ័រថ្លាជាមួយរលកក្រោមផ្ទៃទឹក

នៅប្រទេសជប៉ុនរដូវស្លឹកឈើជ្រុះគេចាត់ទុកជារដូវដែលពិសេសបំផុត។ តើអ្នកមានអារម្មណ៍ថាពេលរដូវស្លឹកឈើជ្រុះ​មកដល់ស្លឹកឈើប្តូរពណ៌ អាកាសធាតុក៏ប្រែជាត្រជាក់បន្តិចម្តងៗដែរទេ។

គួរអោយស្តាយរដូវស្លឹកឈើជ្រុះឆ្នាំនេះយើងមិនអាចធ្វើដំណើរទៅលេងនៅជប៉ុនដោយសារជំងឺកូវីដ-១៩ ។ សិល្បករជនជាតិជប៉ុនម្នាក់ប្រើគណនី Twitter @ni28_xp បានបញ្ចូលទេសភាពរដូវស្លឹកឈើជ្រុះក្នុងផ្ទះដោយវិធីយ៉ាងល្អឥត​ខ្ចោះ។

នេះមិនមែនជាកញ្ចក់ទូរទស្សន៍គ្រីស្តាល់នោះទេ តែជាតុជ័រថ្លាដែលតុបតែងដូចជាផ្ទៃទឹករាងរង្វង់រួមជាមួយនឹងស្លឹក​ឈើ​ក្រហម​អណ្តែត។ ពិតជាសាកសមនារដូវស្លឹកឈើជ្រុះណាស់!

ទោះជាយ៉ាងណាផ្ទៃទឹកមិនធ្វើចលនាទាំងស្រុងទេ ប៉ុន្តែគ្រាន់តែជាការតុបតែងប៉ុណ្ណោះ។ 

ដំណាក់កាលបង្កើត និងបញ្ចប់ជារូបរាងតុដែលសិល្បករបានចែករំលែកខាងក្រោម។

https://twitter.com/ni28_xp/status/1307152765110464512?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1307152765110464512%7Ctwgr%5Eshare_3&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fhang-hoa%2Ftieu-dung%2F117797.html

សិល្បករប្រើស្លឹកឈើពណ៌ក្រហម (Momiji) ពិត។

អារម្មណ៍ដូចជាចម្អិន Momiji Tempura (ស្លឹកឈើក្រហមបំពង)។

សិល្បៈនៃការតម្រៀបស្លឹកឈើក្រហម។

ផ្ទៃទឹករាងរង្វង់។

តុជ័រថ្លានារដូវស្លឹកឈើជ្រុះត្រូវបានលក់តាម បណ្តាញ អនឡាញ ក្នុងតម្លៃ ៩៨,៥០០ យ៉េន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: