ព្យុះ Chan-hom កំពុងខិតចូលមកជិតប្រទេសជប៉ុន
មន្ត្រីឧតុនិយមជប៉ុនបានអោយដឹងថាព្យុះលេខ ១៤ (Chan-hom) កំពុងស្ថិតនៅតំបន់ប៉ាស៊ីហ្វិកភាគខាងត្បូងនៃប្រទេសជប៉ុន ទំនងនឹងខិតមកជិតតំបន់ខាងលិច និងខាងកើតនៃប្រទេសជប៉ុន។
រូបភាព NHK
យោងតាមការិយាល័យឧតុនិយមអោយដឹងថាគិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃសុក្រនេះព្យុះ Chan-hom ស្ថិតនៅចម្ងាយប្រមាណ ២៦០ គីឡូម៉ែត្រខាងត្បូងនៃតំបន់ Kochi ។
នាយកដ្ឋានឧតុនិយមព្យាករណ៍ថាព្យុះនឹងធ្វើដំណើរទៅភាគខាងជើងក្នុងល្បឿនប្រហែល ១០ គីឡូម៉ែត្រក្នុងមួយម៉ោង។ កម្លាំងខ្សល់បក់ខ្លាំងក្នុងល្បឿនរហូតដល់ ១២៦ គីឡូម៉ែត្រក្នុងមួយម៉ោង។
តាមការព្យាករណ៍ព្យុះ Chan-hom នឹងខិតមកជិតតំបន់ភាគខាងលិចប្រទេសជប៉ុន ហើយបន្ទាប់មកនៅថ្ងៃដដែលរហូតដល់ថ្ងៃអាទិត្យព្យុះនឹងបក់ចូលតំបន់ភាគខាងកើតនៃប្រទេសជប៉ុនបន្តិចម្តងៗ។
នាយកដ្ឋានឧតុនិយមអំពាវនាវអោយប្រជាជនប្រុងប្រយ័ត្នចំពោះខ្យល់បក់ខ្លាំង រលក ការបាក់ស្រុតដី ជន់លិចតំបន់ទំនាប និងទឹកទន្លេឡើងខ្ពស់។
Japo Cambodia