រូបថតនៅលើ Twitter ធ្វើអោយមានការភ័ន្តច្រឡំថាក្បាលមនុស្សជាប់ក្នុងច្រាំងថ្ម

តើអ្នកគិតថានេះជាអ្វី?

ដំបូងពេលក្រឡេកមើលមនុស្សគ្រប់គ្នាមានភាពភ្ញាក់ផ្អើលខ្លាំងណាស់! តើមានរឿងអ្វី?

កាលពីថ្ងៃទី ៤ ខែតុលាឆ្នាំ ២០២០ នៅលើ Twitter មនុស្សម្នាក់ឈ្មោះថា Cleaner (@ nikai45) ។ បង្ហោះរូបថតចំនួន ២ សន្លឹកធ្វើអោយមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលពេលក្រឡេកមើលឃើញ។

https://twitter.com/nikai45/status/1312673163222769664?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1312673163222769664%7Ctwgr%5Eshare_3&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fgiai-tri%2Fcuoi-rot-rang%2F117756.html

ពេលក្រឡេកមើលពីចម្ងាយធ្វើអោយមនុស្សជាច្រើនគិតថាមនុស្សម្នាក់ជាប់នឹងច្រាំងថ្មចោត។ ប៉ុន្តែពេលចូលទៅជិតទើបដឹងថាជាបំពង់បង្ហូរទឹកគ្របកៅស៊ូខ្មៅខាងក្រៅ។

ហេតុ​តែត្រូវគ្របដូច្នេះកុំអោយទឹកហូរខ្ទាតខ្ចាយ ប៉ុន្តែពេលក្រឡេកមើលពីចម្ងាយស្រដៀងរូបរាងមនុស្សណាស់។

អ្នកប្រើបណ្តាញអុីនធឺណេតផ្តល់យោបល់មួយចំនួន​ដូចខាងក្រោម៖

  • មើលពីចម្ងាយគួរអោយខ្លាច
  • នៅពេលយប់បើឃើញទិដ្ឋភាពនេះប្រាកដជា …
  • ដើមឡើយគួរអោយខ្លាច ពេលដឹងសើចចុកពោះ
  • ដូចជារឿងនិទានខ្មោចសម្រាប់កុមារ
  • ពិតជាគំនិតអាក្រក់ពេលអ្នកចង់បំភ័យនរណាម្នាក់

ចំពោះម្ចាស់រូបថតក៏បានបញ្ចេញមតិដែរថា៖

“ដំបូងឡើយខ្ញុំគិតថាបុរសម្នាក់កំពុងឱនក្បាលធ្វើអ្វីម្យ៉ាង ប៉ុន្តែពេលខ្ញុំក្រឡេកមើលជិតទើបដឹងថាមិនមែនមនុស្ស​ព្រោះគ្មានស្បែកជើង … ខ្ញុំពិតជាអស់សើចណាស់” ។

បុរសរូបនេះក៏បញ្ជាក់ផងដែរថាបំពង់បង្ហូរទឹកធម្មតាមានប្រវែងវែងជាងបំពង់ក្នុងរូបភាព។ ប្រហែលជាបំពង់បង្ហូរ​ទឹកនេះបែកផ្នែកខាងក្រោម ម្ចាស់ផ្ទះមិនធ្វើថ្មីបែរជាធ្វើបែបនេះបណ្តាលអោយមានការភ័ន្តច្រឡំ។

កាលពីថ្ងៃទី ៥ ខែតុលាអ្នកប្រើបណ្តាញសង្គមផ្សេងទៀតបានចែករំលែករូបថតស្រដៀងគ្នា។ បំពង់បង្ហូរទឹកផ្សេងមួយ​​ទៀត​ក៏ត្រូវបានគេរុំខោខាងក្រៅតែពណ៌ខុសគ្នា។

រូបភាព https://www.excite.co.jp/news/article/Jtownnet_313200/

តើនេះជាបំពង់បង្ហូរទឹកថ្មីដែលគេនិយមនៅប្រទេសជប៉ុនឬ?

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: