ចង់បានរាងខ្ពស់ស្អាតមកមើលគន្លឹះនារី Cosplayer ជប៉ុនបង្ហាញអំពីរបៀបថតរូបនៅមុខកាមេរ៉ា

ហេតុអ្វីបានជាមនុស្សមួយចំនួនថតរូបមើលទៅស្គមខ្ពស់ស្អាត? តើអ្នកធ្លាប់ឆ្ងល់អំពីបញ្ហានេះទេ?

តើពួកគេពិតជាមានរូបរាងស្អាតដូចក្នុងរូបថតមែនទេ?

យុវជនសម័យនេះមានទំនោរថតរូប Selfie នៅមុខកញ្ចក់ ប៉ុន្តែប្រសិនបើអ្នកមិនដឹងអំពីរបៀបថតរូបវាអាចប្រែជាមិនស្អាត។

ថ្ងៃនេះសូមអនុញ្ញាតអោយនារី Cosplayer ជនជាតិជប៉ុនម្នាក់ជាម្ចាស់គណនី Twitter Furiko (@909_Furiyura) បង្ហាញយើងពីវិធីថតរូប selfie មុខកញ្ចក់។

Furiko បានថតរូប និងចែករំលែករូបថតចំនួន ២ សន្លឹកដើម្បីបង្ហាញពីភាពខុសគ្នារវាងរូបខ្ពស់ និងទាប។

រូបថតទីមួយមើលទៅរាងទាប

ពេលក្រឡេកមើលទៅរូបភាពក៏មិនអាក្រក់ណាស់ណាដែរ ប៉ុន្តែសូមក្រឡេកមើលរូបថតទី ២ ។

តាមមើលទៅរូបថតទី ២ ជ្រុងថតល្អជាងរូបទី ១ ធ្វើអោយជើងវែងហើយរូបរាងក៏ស្លីមជាងមុនផងដែរ។

គន្លឹះទី ១ ដែល Furiko បានលើកឡើងដៃកាន់ទូរស័ព្ទ (កាមេរ៉ា) បញ្ច្រាសធ្វើអោយជ្រុងថតមើលទៅស្អាត (Furiko អនុវត្ត​វិធីនេះក្នុងរូបភាពទាំងពីរ) ។

គន្លឹះទី ២ កាន់ទូរស័ព្ទក្រោមចង្កេះធ្វើអោយរូបរាងរបស់អ្នកមើលទៅខ្ពស់។ នេះជាមូលហេតុពេលអ្នកថតរូបថតតារា​បង្ហាញម៉ូតតែងបន្ទាបកាមេរ៉ា។

កុំភ្លេចលើកជើងម្ខាងដាក់មុខជើងម្ខាងទៀតឈរអោយត្រង់។ វិធីនេះមិនត្រឹមតែធ្វើអោយជើងវែងជាងមុនប៉ុណ្ណោះ​ទេ ថែមទាំងជួយអោយផ្នែកខ្នងវែងសាកសមនឹងរាងកាយ។

គន្លឹះទាំងនេះមិនត្រឹមតែអាចប្រើបានពេល Selfies ហើយក៏អាចប្រើដើម្បីកែលម្អរបៀបដែលអ្នកថតនៅមុខកាមេរ៉ាផងដែរ។

សរុបទៅត្រូវមានទំនុកចិត្តលើរូបរាងរបស់អ្នកព្រោះរាងាយជាអ្វីមួយដែលអាចកែលម្អតាមរយៈការហ្វឹកហាត់ទាំងផ្នែកកីឡា និងការថតរូបនៅមុខកាមេរ៉ា។ មនុស្សទាំងអស់អាចស្រស់ស្អាតប្រសិនបើពួកគេមានមោទនភាពចំពោះ​ខ្លួនឯង។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: