សិល្បៈនៃការសរសេរអក្សរផ្ចង់ជប៉ុនមិនស្ថិតលើទម្រង់អក្សរស្អាតប៉ុណ្ណោះទេ
នៅជប៉ុនគេប្រើពាក្យបញ្ចប់ដោយ Dou មួយចំនួនដូចជា Kendou (ក្បាច់គុនខិនដូរបស់ជប៉ុន) Sadou (ពិធីតែ) Kadou (ពិធីផ្កា) Judou (ក្បាច់គុន) Budou (ក្បាច់រាំ – សិល្បៈក្បាច់គុន) និងពាក្យ Shodou (អក្សរផ្ចង់) ។
សម្រាប់ជនជាតិជប៉ុនអ្វីដែលសំខាន់ត្រូវបណ្តុះបណ្តាលឲ្យបានល្អបំផុត ក្លាយជាទៅជាអ្នកជំនាញក្នុងវិស័យណាមួយ នៅពេលដែលបោះជំហានទៅមុខត្រូវធ្វើដំណើររហូតដល់ទីបញ្ចប់។
ទោះជាយ៉ាងណា ដើម្បីក្លាយទៅជាអ្នកជំនាញម្នាក់មានវិធីសាស្រ្តជាច្រើន។ ក្រៅពីការបណ្តុះបណ្តាលផ្លូវការស្របតាមដំណើរការនីមួយៗ អ្នកក៏អាចប្រើផ្លូវកាត់ ឬលួចត្រាប់តាមផងដែរ។
នេះក៏ជារបៀបរៀនមួយបែបផងដែរ។
ក្រៅពីពាក្យដែលគេប្រើផ្លូវការខាងលើ យើងអាចរៀនដោយប្រើវិធី 守破離 (Shuhari) ។
វិធីសាស្រ្តនេះត្រូវអនុវត្តតាមជំហានៗរបស់អ្នកជំនាញ ប៉ុន្តែធ្វើតាមបែបរបស់អ្នក។ ដើម្បីក្លាយទៅជាអ្នកជំនាញអ្នកត្រូវស្ទាត់ក្នុងវិស័យជាក់លាក់ណាមួយតាមរបៀបរបស់ខ្លួន។
នេះក៏ជាវិធីសាស្ត្រដែលជនជាតិជប៉ុនជម្រុញលើកទឹកចិត្តផងដែរ។
ឧទាហរណ៍អក្សរផ្ចង់
រូបភាព https://haa.athuman.com/media/japanese/culture/1818/
ប្រសិនបើចេះភាសាជប៉ុនអ្នកប្រហែលជាស្គាល់ពាក្យ 習字 (Shuuji) មានន័យថារៀនសរសេរអក្សរស្អាត។ អ្វីដែលត្រូវបានបង្រៀននៅក្នុងសាលាជប៉ុនគឺ Shuuji មិនមែនការសរសេរអក្សរផ្ចង់ទេ។ ទោះបីជាក្នុងស្ថានភាពទាំងពីរយើងប្រើក្រដាស ជក់ និងទឹកខ្មៅតាមរបៀបដូចគ្នា។
គោលដៅរបស់ Shuuji ធ្វើឲ្យសរសេរអក្សរស្អាត ដូច្នេះតួអក្សរមានភាពស្មើគ្នាពិតជាចាំបាច់ណាស់។ ចំពោះការសរសេរអក្សរផ្ចង់ទោះជាវៀចក៏មិនមានបញ្ហាដែរ អ្វីដែលសំខាន់បង្ហាញនូវអារម្មណ៍លើតួអក្សរ។
ខាងក្រោមនេះជាអក្សរផ្ចង់របស់អ្នកជំនាញ សូមចាប់អារម្មណ៍ចំពោះរបៀបនៃការសរសេរ។
រូបភាព http://yasudamai.com
ពាក្យនេះមិនស្ថិតលើការសរសេរនោះទេ ប៉ុន្តែផ្អែកលើទម្រង់តួអក្សរ។
សូមក្រឡេកមើលឧទាហរណ៍របៀបដែលគ្រូសរសេរអក្សរផ្ចង់ប្តូរទម្រង់តួអក្សររបស់ខ្លួនខាងក្រោម។
រូបភាព https://www.syodou.net/column/establishment-of-regular-script/
ក្នុងនាមខ្ញុំជាជនជាតិជប៉ុននៅតែមិនអាចអានពាក្យចុងក្រោយខាងស្តាំបានផង។ ប្រហែលជាការរៀនអក្សរផ្ចង់មិនមែនសម្រាប់មនុស្សទូទៅអាចធ្វើបានឡើយ។
ថ្មីៗនេះយុវជនជប៉ុនកំពុងតែងាកទៅរកអក្សរផ្ចង់ថ្មី។ នៅក្នុងការសម្តែងសរសេរអក្សរផ្ចង់ អ្នកអាចទស្សនាក្រុមអ្នកសរសេរអក្សរផ្ចង់ដូចបានបង្ហាញក្នុងវីដេអូខាងក្រោម។
បង្កើតជាលក្ខណៈពិសេសសម្រាប់អ្នកទាំងអស់គ្នាកំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត។
ដោយសារតែទម្រង់នៃការសម្តែងនេះថ្មី ដូច្នេះមិនទទួលបានការគាំទ្រពីអ្នកជំនាញអក្សរផ្ចង់ពីមុននោះទេ។ ទោះយ៉ាងណាខ្ញុំគិតថាទម្រង់ថ្មីនេះប្រហែលជាធ្វើអោយមនុស្សជាច្រើនចាប់អារម្មណ៍នឹងសិល្បៈនេះ។
ការច្នៃប្រឌិតតាមទម្រង់ថ្មី ប៉ុន្តែនៅតែរក្សាតម្លៃលក្ខណៈដើមទើបជាការជម្រុញអោយសង្គមរីកចម្រើនមែនទេ?
Kengo Abe